
នៅថ្ងៃអង្គារ ១២ រោច ខែពិសាខ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី ១៦ ខែឧសភា ឆ្នាំ២០២៣ ឯកឧត្តមបណ្ឌិត កៅ គឹមហួន អគ្គលេខាធិការអាស៊ាន បានពិសាបាយការងារថ្ងៃត្រង់ជាមួយលោកជំទាវ Vicky Singmin ឯកអគ្គរាជទូតកាណាដាប្រចាំអាស៊ាន ។
ភាគីទាំងពីរបានធ្វើការពិភាក្សា និងផ្លាស់ប្តូរមតិដោយស្មោះត្រង់ លើវិស័យជាច្រើន នៅក្រោមភាពជាដៃគូអាស៊ាន-កាណាដា ជាពិសេសធ្វើយ៉ាងណាដើម្បីពង្រីក និងពង្រឹងភាពជាដៃគូនេះ ឱ្យកាន់តែប្រសើរថែមទៀត។



