លោក ជា ពិសី អភិបាលខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ បា បញ្ជាក់ថា នៅយប់ថ្ងៃទី២១ ខែមីនា ឆ្នាំ២០២១ វេលាម៉ោង ២២ និង៣០ នាទី) ក្នុងមូលដ្ឋានខណ្ឌឫស្សីកែវ បានរកឃើញអ្នកមានវិជ្ជមានកូវីដ១៩ ចំនួន០២នាក់ រួមមាន អ្នកជម្ងឺជាស្រ្តី អាយុ៦៩ ឆ្នាំ ដែលមានទីតាំងនៅផ្ទះលេខ ១១៣ច ផ្លូវបេតុង ក្រុមទី២ ភូមិសាមគ្គី សង្កាត់ប្ញស្សីកែវ ខណ្ឌប្ញស្សីកែវ រាជធានីភ្នំពេញ។ ស្រ្តីរូបនេះ បានឆ្លងពីអ្នកជម្ងឺជាស្រ្តី អាយុ៣១ឆ្នាំ ក្នុងនោះមានអ្នកពាក់ព័ន្ធចំនួន០៣ នាក់ ត្រូវបានអោយធ្វើចត្តា ឡីស័កក្នុងទីតាំងខាងលើដដែល ។
ចំណែកអ្នកជម្ងឺជាស្ត្រី អាយុ១៧ ឆ្នាំ ជាអ្នកពាក់ព័ន្ធនឹងអ្នកជម្ងឺជាបុរស អាយុ២១ឆ្នាំ) ដែលមានទីតាំងនៅ ផ្ទះលេខ ២២៤៨ ផ្លូវបេតុង ភូមិស្ពានខ្ពស់ សង្កាត់គីឡូម៉ែតលេខ៦ ខណ្ឌប្ញស្សីកែវ រាជធានីភ្នំពេញ ក្នុងនោះមានអ្នកពាក់ព័ន្ធចំនួន ០១ នាក់ (ស្រី០១នាក់) ត្រូវបានអោយធ្វើចត្តាឡីស័កនៅក្នុងទីតាំងនេះ។
ជាចុងក្រោយ អាជ្ញាធរ បាននិងកំពុងបិទទីតាំងខាងលើនេះជាបណ្ដោះ អាសន្ន បច្ចុប្បន្ននេះ អ្នកជម្ងឺ០២ នាក់ខាងលើត្រូវបានបញ្ជូនទៅព្យាបាល នៅមណ្ឌល សុខ ភាពចាក់អង្រែ៕






