
អាមេរិកបានទាមទាតម្លាភាពពីអ៊ីស្រាអែល ជុំវិញការវាយប្រហារតាមអាកាស ដែលបានសម្លាប់មនុស្សយ៉ាងហោចណាស់ ៣៥នាក់ នៅសាលាកណ្តាលហ្គាហ្សា ដែលប្រមូលផ្តុំទៅដោយមនុស្សផ្លាស់ទីលំនៅនៅព្រឹកថ្ងៃព្រហស្បតិ៍។
អាមេរិកបានអំពាវនាវឲ្យអ៊ីស្រាអែល កំណត់អត្តសញ្ញាណជាសាធារណៈលើក្រុមយុទ្ធជនហាម៉ាស ដែលអ៊ីស្រាអែលបានសម្លាប់ ដូចដែលយោធាអ៊ីស្រាអែលបានប្រាប់ឈ្មោះពួកគេ ៩នាក់ដែរ។
ការស្លាប់ចុងក្រោយនេះកើតឡើងត្រឹមតែមួយសប្តាហ៍បន្ទាប់ពីមនុស្ស ៤៥នាក់ត្រូវបានសម្លាប់នៅក្នុងការវាយប្រហាររបស់អ៊ីស្រាអែលនៅក្នុងទីក្រុង Gazan នៃ Rafah ៕
ប្រែសម្រួលដោយ ម៉ុក ម៉ានិច
