ទីភ្នាក់ងារសារព័ត៌មានជាតិសូម៉ាលី បានរាយការណ៍កាលពីថ្ងៃសុក្រថា កងទ័ពជាតិសូម៉ាលីបានវាយបកទៅនឹងការវាយប្រហារដោយក្រុម អាល់សាបាប លើមូល ដ្ឋានទ័ពមួយក្នុងទីក្រុង ហ្កាលខាត(Galcad) នៃតំបន់ ហ្កាលហ្កាឌុត(Galgadud) ។ ដោយការវាយបកវិញនេះបានសម្លាប់ ពួកក្រុម អាល់សាបាប ចំនួន១០០ នាក់ នេះបើយោងទៅ តាមទីភ្នាក់ងារសារព័ត៌មានជាតិសូម៉ាលីបានរាយការណ៍កាលពីថ្ងៃសុក្រ។របាយការណ៍បានបន្ថែមថា ទាហានសូម៉ាលី ៧ នាក់ក៏ត្រូវបានសម្លាប់ក្នុងការវាយប្រហារនេះផងដែរ៕
ប្រែសម្រួលដោយ: សាំង ម៉ីស៊ូ






