សារព័ត៌មានរុស្ស៊ី បានរាយការណ៍ កាលពីថ្ងៃសុក្រថា គ្រាប់បែកមួយគ្រាប់ បានធ្វើឱ្យបុគ្គលិកស្ថានទូតរុស្ស៊ីម្នាក់រងរបួស នៅក្នុងសាធារណរដ្ឋអាហ្វ្រិកកណ្តាល។ លោក ឌីមីទ្រី សុីទី (Dmitry Syty)ប្រធានមជ្ឈមណ្ឌលវប្បធម៌រុស្ស៊ី នៅសាធារណរដ្ឋអាហ្រ្វិកកណ្តាល បានបើកកញ្ចប់ ដែលខ្ចប់គ្រាប់បែកផ្ញើទៅកាន់គាត់ កាលពីព្រឹកថ្ងៃសុក្រ ដែលក្រោយ មកបានផ្ទុះ និងធ្វើឱ្យគាត់រងរបួស។TASS បានរាយការណ៍ថាស្ថានទូតរុស្ស៊ីបាននិយាយថាខ្លួនបានរឹតបន្តឹងវិធានការសន្តិសុខផ្ទាល់ខ្លួនបន្ទាប់ពីការវាយប្រហារនេះ។ នៅមិនទាន់ច្បាស់ថា អ្នកណាផ្ញើរកញ្ចប់នោះទេ៕
ប្រែសម្រួលដោយ: សាំង ម៉ីស៊ូ






