ការបង្រ្កាបនេះបានធ្វើឡើង បានធ្វើនាថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៣ វេលាម៉ោង ៦និង៣០នាទីល្ងាច ស្ថិតនៅចំណតរថយន្តរបស់ផ្សារទំនើប អ៊ីអនមល៣ នៅភូមិព្រែកតាឡុង៣ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ សមត្ថកិច្ចបានបញ្ជាក់ថា ជនសង្ស័យទាំង២នាក់ ទី១ឈ្មោះ ប៉ាវ វាំង ភេទប្រុស ជាជនជាតិឡាវ និង ២. ឈ្មោះ សុខ តាំង ភេទប្រុស ជនជាតិវៀតណាម។
ប្រតិបត្តិការនោះ សមត្ថកិច្ចបានដកហូតវត្ថុតាងរួមមាន សារធាតុញៀនប្រភេទមេតំហ្វេតាមីន(ICE) ទម្ងន់ ៤០,៥៣០ គីឡូក្រាម និង រថយន្ត ម៉ាក High Lander ពណ៌ស១ គ្រឿង ។
ក្រោយចាប់ខ្លួនបាន សមត្ថកិច្ចបាននាំខ្លួនជន សង្ស័យនិងវត្ថុតាងចាត់ចែងបញ្ជូនទៅសាលាដំបូងរាជធានីភំ្នពេញចាត់ការតាមនីតិវិធី៕






