ភ្នំពេញ ៖ យ៉ាងហោចណាស់មានមនុស្ស៣នាក់(ស្រីម្នាក់)បានស្លាប់ និងរបួសធ្ងន់១៦នាក់(ស្រី៩នាក់) របួសស្រាល១៣នាក់(ស្រី៩នាក់) នៅក្នុងហេតុការណ៍គ្រោះថ្នាក់ចរា ចរណ៍ដែលកើតឡើងនៅទូទាំងប្រទេសថ្ងៃទី២៨ ខែ ឧសភា ឆ្នាំ២០២០នេះ ។
តាមទិន្នន័យគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកទូទាំងប្រទេសចេញដោយនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ នៅថ្ងៃទី២៨ ឧសភានេះ បានបញ្ជាក់ថា គ្រោះថ្នាក់ដែលបង្កឲ្យមានមនុស្សស្លាប់ និងរបួសសរុប ចំនួន៣២នាក់ គឺកើតឡើងដោយសារប៉ះទង្គិច ចំនួន៨លើក ៕






