ប្រទេសចិន បានបញ្ជូនផ្កាយរណបថ្មីចំនួនប្រាំមួយ ទៅកាន់ទីអវកាសកាលពីថ្ងៃសុក្រពីមជ្ឈមណ្ឌលបង្ហោះផ្កាយរណប Taiyuan ក្នុងខេត្ត Shanxi ភាគខាងជើងប្រទេសចិន។
ផ្កាយ រណប Jilin-១ Kuanfu ០២B ០១-០៦ ត្រូវបានបាញ់បង្ហោះនៅម៉ោង ១២:១១ ថ្ងៃត្រង់ (ម៉ោងនៅទីក្រុងប៉េកាំង)។
ផ្កាយ រណបនេះ ត្រូវបានបាញ់បង្ហោះនៅលើរ៉ុក្កែត Long March-២D ហើយចូលទៅក្នុងគន្លងដែលបានកំណត់ទុកជាមុនដោយជោគ ជ័យពីមជ្ឈមណ្ឌលបង្ហោះផ្កាយរណប Taiyuan នៅខេត្ត Shanxi ភាគខាងជើងប្រទេសចិន ថ្ងៃទី ២០ ខែកញ្ញា ឆ្នាំ ២០២៤។ ការបាញ់បង្ហោះនេះគឺជាបេសកកម្មហោះហើរលើកទី ៥៣៦ នៃស៊េរីរ៉ុក្កែត Long March ៕
ប្រែសម្រួលដោយ ម៉ុក ម៉ានិច






