ការសិក្សាស្រាវជ្រាវជីវៈចម្រុះនៅក្នុងតំបន់ប្រើ ប្រាស់ច្រើនយ៉ាងសំឡូត ក្នុងខេត្តបាត់ដំបង និងខេត្តប៉ៃលិន ប្រទេសកម្ពុជា បានរកឃើញនូវសត្វព្រៃជាច្រើនប្រភេទ រួមមានសត្វឥតឆ្អឹងកង ឧរង្គសត្វ ថលជលិក សត្វ សត្វស្លាប និងថនិកសត្វ ដែលសបញ្ជាក់ពីសារៈសំខាន់នៃប្រព័ន្ធអេកូឡូស៊ីនៅក្នុងតំបន់នេះ។
ការសិក្សាស្រាវជ្រាវនេះ ដែលធ្វើឡើងក្នុងកិច្ចសហការរវាងអង្គការសត្វព្រៃ និងរុក្ខជាតិប្រចាំកម្ពុជា និងក្រសួង បរិស្ថាន និងផ្តល់មូលនិធិដោយ Maddox Foundation បានរកឃើញនូវវត្តមានប្រភេទសត្វជិតផុតពូជបំផុត និងជិតផុតពូជជាច្រើន រួមមាន ពង្រួល ដំរីអាស៊ី និងឆ្កែព្រៃ។ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានមានប្រសាសន៍ថា «ក្រសួង បរិស្ថានបានដាក់ចេញនូវយុទ្ធសាស្ត្រចក្រាវិស័យបរិស្ថាន ដែលផ្តោតលើយុទុ្ធសាស្រ្តចំនួនបី“ភាពស្អាត ភាពបៃតង និងចីរភាព” ។
ឯកឧត្តមបានស្វាគមន៍ចំពោះ លទ្ធផលនៃរបាយការណ៍នេះ ដោយបានបញ្ជាក់ថា៖ «ឥឡូវនេះ យើងមានការយល់ដឹងកាន់តែច្រើនអំពីតម្លៃនៃជីវៈចម្រុះនៅតំបន់សំឡូត ដែលបង្ហាញពីតម្លៃនៃបេតិកភណ្ឌធម្មជាតិតែមួយគត់នៃតំបន់នេះ និងបញ្ជាក់ពីការទទួលខុសត្រូវរួមគ្នារបស់យើងក្នុងការការពារនិងអភិរក្សធនធានជីវៈចម្រុះទាំងអស់នោះ។
ជាមួយនឹងកិច្ចសហការដ៏ល្អពីដៃគូអភិរក្សរបស់យើង យើងនឹងពង្រឹងការគ្រប់គ្រងការការពារ និងអភិរក្សធនធានជីវៈចម្រុះរបស់ប្រទេសកម្ពុជាសម្រាប់មនុស្សជំនាន់ក្រោយ។
តាមរយៈការធ្វើការរួមគ្នា យើងអាចរក្សាតុល្យ ភាពរវាងការអភិរក្ស និងការអភិវឌ្ឍប្រកបដោយចីរភាព ដោយធានាបានទាំងធនធានធម្មជាតិ និងភាពរីកចម្រើនរុងរឿងរបស់ប្រទេសជាតិយើង”។
លោក Pablo Sinovas នាយកអង្គការសត្វព្រៃ និងរុក្ខជាតិ ប្រចាំនៅកម្ពុជា បានមានប្រសាសន៍ថា៖ «ការរកឃើញនេះ បានគូសបញ្ជាក់អំពីភាពសំបូរបែបនៃធន ធានជីវៈចម្រុះនៅក្នុងតំបន់សំឡូត ដែលជាធាតុដ៏សំខាន់នៃ ប្រព័ន្ធតំបន់ការពាររបស់ប្រទេសកម្ពុជា។
ទីតាំងរបស់តំបន់ប្រើប្រាស់ច្រើនយ៉ាងសំឡូត ដែលនៅជិតនឹងតំបន់ការពារ ធម្មជាតិផ្សេងទៀត ស្ថិតនៅតាមបណ្តោយជាប់ព្រំដែនថៃ បានបង្កើននូវសារ:សំខាន់នៃការតភ្ជាប់ផ្នែកប្រព័ន្ធអេកូឡូស៊ីឆ្លងដែន ដែលចាំបាច់ត្រូវមានការពង្រឹងកិច្ចខិតខំប្រឹងប្រែងអភិរក្សប្រកបដោយនិរន្តរភាពនៅក្នុងតំបន់នេះ។
លោកស្រី Angelina Jolie បានលើកឡើងថា៖ « ជីវៈចម្រុះដ៏សម្បូរបែបរបស់ប្រទេសកម្ពុជា គឺជាសក្ខីភាពមួយបង្ហាញអំពីភាពធន់របស់ធម្មជាតិ និងសារៈសំខាន់នៃការការពារប្រព័ន្ធអេកូឡូស៊ីរបស់យើង។
ការរកឃើញប្រភេទរុក្ខជាតិថ្មីៗនៅក្នុងរបាយការណ៍នេះ សបញ្ជាក់អំពីតួនាទីដ៏សំខាន់ដែលប្រទេសកម្ពុជាដើរតួក្នុងកិច្ចខិតខំប្រឹងប្រែងជាសកលដើម្បីការពារសត្វព្រៃ និងរុក្ខជាតិ និងសារៈសំខាន់នៃការងាររបស់មូលនិធិ Maddox ក្នុងការការពារជីវៈចម្រុះសម្រាប់មនុស្សជំនាន់ក្រោយ ។
ការសិក្សាស្រាវជ្រាវជីវៈចម្រុះនេះ ត្រូវបានធ្វើឡើង ចាប់ពីខែតុលា ឆ្នាំ២០២១ ដល់ខែមិថុនា ឆ្នាំ២០២២ ក្នុងគោលបំណងដើម្បីប្រមូលទិន្នន័យព័ត៌មានស្តីពីជីវៈចម្រុះក្នុងតំបន់ ដែលការសិក្សានេះផ្តោតលើក្រុមចំនួនប្រាំ៖ ប្រចៀវ អ័រគីដេ ឧរង្គសត្វ សត្វស្លាប និងការប្រើប្រាស់ម៉ាស៊ីនថតស្វ័យ ប្រវត្តិ។
ការសិក្សាប្រភេទឧរង្គសត្វ បានកត់ត្រា ៥១ ប្រភេទរួមមាន ថលជលិក សត្វ ២១ប្រភេទ ប្រភេទ ៦ប្រភេទ តុកកែ ៤ប្រភេទ ប្រភេទ៥ ប្រភេទ ពស់ ១៤ ប្រភេទ និងអណ្តើក ១ប្រភេទ ហើយក្នុងការសិក្សាស្រាវជ្រាវសត្វស្លាប យើងបានកត់ត្រាប្រភេទសត្វស្លាបសរុបចំនួន ១៤២ ប្រភេទ មកពី៤៨គ្រួសារ។
ចំណែកការសិក្សាដោយម៉ាស៊ីនថតស្វ័យប្រវត្ត បានកត់ត្រាសត្វ ព្រៃចំនួន ៤៤ ប្រភេទ ក្នុងនោះមានថនិកសត្វ ២៨ ប្រភេទ និង សត្វស្លាប ១៥ប្រភេទ។
ក្នុង ចំណោមប្រភេទសត្វទាំងនោះ មាន១២ ប្រភេទ ជាប្រភេទរងការគំរាមកំហែងនៅក្នុងបញ្ជីក្រហមរបស់អង្គការ IUCN ១ប្រភេទ ជាប្រភេទជិតផុតពូជបំផុត ៣ប្រភេទជាប្រភេទជិតផុតពូជ និង៨ប្រភេទទៀតជាប្រភេទងាយរងគ្រោះថ្នាក់៕






