ភ្នំពេញ ៖ ក្រសួងសុខាភិបាលបានចេញសេចក្តីប្រកាសព័ត៌មាន
នៅព្រឹកថ្ងៃទី២០ ខែមករា ឆ្នាំ២០២១ នេះថា រកឃើញពលករខ្មែរចំនួន ៧នាក់ថ្មីទៀត ដែលធ្វើដំណើរមកពីប្រទេសថៃ បានឆ្លងជំងឺកូវីដ-១៩ ហើយក្នុងថ្ងៃដែរ មានអ្នកជំងឺចំនួន ៦នាក់បានជាសះស្បើយ និងត្រូវបានអនុញ្ញាតឲ្យចេញពីមន្ទីរពេទ្យ។
សូមជម្រាបថា គិតត្រឹមម៉ោង៧៖០០នាទីព្រឹកថ្ងៃទី២០ ខែមករា ឆ្នាំ២០២១នេះ កម្ពុជាបានរកឃើញអ្នកឆ្លងកូវីដ១៩ សរុបចំនួន៤៤៨ នាក់ ក្នុងនោះអ្នកជាសះស្បើយ ៣៩២នាក់ និងអ្នកជំងឺកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ៥៦នាក់៕






