តៃវ៉ាន់៖ តៃវ៉ាន់ បានប្រកាសថា ខ្លួននឹងលុបចោលការដាក់ឱ្យនៅដាច់ដោយឡែកអ្នកចូលប្រទេសខ្លួន នៅពាក់កណ្តាលខែតុលា ដើម្បីលុបចោលការរឹតបន្តឹងព្រំដែនទាក់ទង នឹងជំងឺរាតត្បាតមួយចំនួន។ ខុទ្ទកាល័យរបស់តៃវ៉ាន់បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា ខ្លួននឹងមានបំណងបញ្ចប់តម្រូវការរបស់ខ្លួនចំពោះការមកដល់ របស់អ្នកជំងឺ ត្រូវដាក់ឱ្យនៅដាច់ពីគេ នៅសណ្ឋាគារ ឬនៅផ្ទះរយៈពេល៣ថ្ងៃ បន្ទាប់មកការតាមដានដោយខ្លួនឯងរយៈពេល៤ថ្ងៃ នឹងត្រូវអនុវត្តន៍ការបញ្ចប់ពីថ្ងៃទី១៣ ខែតុលាទៅ។ អ្នកនាំពាក្យគណៈរដ្ឋមន្ត្រីឡូភីង ឆេង (Lo Ping-cheng) បាននិយាយថា រដ្ឋាភិបាល ក៏នឹងលុបចោលការធ្វើតេស្ត PCR COVID សម្រាប់អ្នកដំណើរចូលមកប្រទេសនេះផងដែរ។
គួរបញ្ជាក់ថា បន្ទាប់ពីបានប្រកាន់ខ្ជាប់នូវយុទ្ធសាស្ត្រ “សូន្យកូវីដ” អស់រយៈពេលជាងពីរឆ្នាំ តៃវ៉ាន់បានកត់ត្រាករណី ជាង៦លានករណី ចាប់តាំងអូមីក្រុងឆ្លងខ្លាំង។ ទោះបីជាយ៉ាងណាក៏ដោយច្រើនជាង ៩៩.៥ភាគរយ នៃការឆ្លង គឺនៅកម្រឹតស្រាល នេះបើយោងតាមអាជ្ញាធរសុខភាពរបស់តៃវ៉ាន់៕
ប្រែសម្រួលដោយ ប៊ុន សុភាព







