CNN – ប៉ូលិសអ៊ុយក្រែនបាននិយាយថា សាកសពជន ស៊ីវិលជាង៥០០នាក់ត្រូវបានរកឃើញនៅក្នុងទឹកដីនៅភាគឦសានប្រទេសអ៊ុយក្រែននាពេលថ្មីៗនេះក្រោមរំដោះយកពីកងកម្លាំងរុស្ស៊ី។ លោក សឺហ៊ី បូនីវ៉ូវ ប្រធាននាយក ដ្ឋានស៊ើបអង្កេតនៃប៉ូលិសក្នុងតំបន់ បាននិយាយថា បានរកឃើញសាក សពជនស៊ីវិលចំនួន ៥៣៤ នៅក្នុងតំបន់ ខាគីវ (Kharkiv) តែមួយគត់។ ក្នុងនោះមានសាកសពមានស្ត្រី ២២៦ នាក់ និងកុមារ១៩នាក់។ គាត់បានបន្ថែមថា”នៅក្នុងទីក្រុងធំៗទាំងអស់ ដែលជាកន្លែងដែលអង្គភាពយោធា នៃកងទ័ពរុស្ស៊ី បានបង្កើតកន្លែងឃុំ ឃាំងជនស៊ីវិល និងអ្នក ទោសសង្រ្គាម និងបានធ្វើ ទារុណកម្មពួកគេ ដោយការឆក់អគ្គិសនីនិងការវាយដំយ៉ាងធ្ងន់ធ្ងរដោយដំបង និងវត្ថុផ្សេងៗ។
គួរបញ្ជាក់ថា ប្រទេសរុស្ស៊ីត្រូវបានចោទប្រកាន់ពីបទ ឧក្រិដ្ឋកម្មសង្គ្រាម ដ៏ច្រើនសន្ធឹកសន្ធាប់ក្នុងអំឡុងពេលយុទ្ធនាការមិនជោគជ័យរបស់ខ្លួន ដើម្បីដណ្តើមយកទីក្រុងគៀវ (Kyiv) ។ របាយការណ៍ ចេញផ្សាយកាលពីខែកក្កដា ដោយអង្គការសន្តិសុខ និងកិច្ចសហប្រតិបត្តិការនៅអឺរ៉ុប បានរកឃើញថា គំរូនៃអំពើហឹង្សាដោយកងកម្លាំងរុស្ស៊ីនៅអ៊ុយក្រែន ជាឧក្រិដ្ឋកម្មប្រឆាំងមនុស្ស ជាតិផងដែរ៕
ប្រែសម្រួលដោយ ប៊ុន សុភាព






