ក្រសួងការបរទេសឥណ្ឌា នៅថ្ងៃអង្គារនេះ បានច្រាន ចោលការចោទប្រកាន់របស់រដ្ឋាភិបាលកាណាដា ដែលថាភ្នាក់ងារឥណ្ឌា មានជាប់ពាក់ព័ន្ធនឹងការសម្លាប់មេដឹកនាំសាសនា ស៊ីកកាណាដា កាលពីខែមិថុនា។ ក្រសួងបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ការចោទប្រកាន់អំពីការចូលរួមរបស់រដ្ឋាភិបាលនៃប្រទេសឥណ្ឌា នៅក្នុងអំពើហឹង្សាណាមួយនៅក្នុងប្រទេសកាណាដា គឺមិនសមហេតុផលនោះទេ។
រដ្ឋមន្ត្រីការ បរទេសកាណាដាលោក ស្រី ម៉ាឡានី ជូលី (Melanie Joly) បាននិយាយកាលពីថ្ងៃចន្ទថា ប្រទេសកាណាដា បានបណ្តេញអ្នកការទូតកំពូលឥណ្ឌាម្នាក់ ពីបទជាប់ពាក់ព័ន្ធក្នុងការធ្វើឃាតមេដឹកនាំ ស៊ីករបស់កាណាដា។
ទន្ទឹមនឹងនេះ នាយករដ្ឋមន្ត្រីកាណាដា លោក ចាស្ទីន ទ្រូដូ (Justin Trudeau) បាននិយាយថា ភ្នាក់ងារសន្តិសុខជាតិបច្ចុប្បន្ន កំពុងស៊ើបអង្កេត ការចោទប្រកាន់មួយនេះ ហើយភ្នាក់ងាររបស់រដ្ឋាភិបាលឥណ្ឌា អាចពាក់ព័ន្ធនឹងការសម្លាប់នេះ ៕
ប្រែសម្រួលដោយ រម៉ាម វ៉ុង






