ទិន្នន័យពីការិយាល័យស្ថិតិសហព័ន្ធរបស់ប្រទេសអាឡឺម៉ង់ បានបង្ហាញកាលពីថ្ងៃពុធថា ពាណិជ្ជកម្មបរទេសរបស់ប្រទេសអាឡឺម៉ង់បានរីកចម្រើន លើសពីការរំពឹងទុកក្នុងខែសីហា បើទោះបីជាសេដ្ឋកិច្ចពិភពលោកធ្លាក់ចុះក៏ដោយ។
ការនាំចូលបានកើនឡើង៣.៤ ភាគរយដល់១៣២ ពាន់លានអឺរ៉ូសម្រាប់ខែនេះ។
ការនាំចូលភាគច្រើន របស់ប្រទេសអាឡឺម៉ង់ នៅក្នុងខែសីហា គឺមកពីប្រទេសចិន ជាមួយនឹងតម្លៃទំនិញ ដែលមានតម្លៃ១៥.៤ពាន់លានអឺរ៉ូ កើនឡើងភាគរយធៀបនឹងខែមុន។ ការកើនឡើងនៃតម្រូវការពីសហរដ្ឋអាមេរិក និងចិនបានជួយលើកការនាំចេញរបស់អាឡឺម៉ង់១.៦ភាគរយ ពីខែមុនដល់១៣៣លានអឺរ៉ូក្នុង ខែសីហា។
ការនាំចេញទៅកាន់សហរដ្ឋអាមេរិក បានកើនឡើង១២ ភាគរយដល់ ១៣.៨ពាន់លានអឺរ៉ូ ខណៈដែលការនាំចេញទៅកាន់ប្រទេស ចិនកើនឡើង២.៩ ភាគរយដល់៩.២ពាន់លានអឺរ៉ូ។
លើមូលដ្ឋានប្រចាំឆ្នាំ ការនាំចេញបានកើនឡើង១៨.១ភាគរយ និងការនាំចូល៣៣.៣ ភាគរយនៅក្នុងខែសីហា។
ប្រទេសចិនបានបម្រើការជាដៃគូពាណិជ្ជកម្មដ៏លេចធ្លោបំផុតរបស់ប្រទេសអាឡឺម៉ង់សម្រាប់រយៈពេលប្រាំមួយឆ្នាំនេះ៕
ប្រែសម្រួលដោយ: សាំង ម៉ីស៊ូ






