អាមេរិក៖ ព្រឹទ្ធសភាសហរដ្ឋអាមេរិក បានអនុម័តច្បាប់ផ្តល់មូលនិធិរយៈពេលខ្លីរបស់រដ្ឋាភិបាលដែលផ្តល់ជំនួយចំនួន១២.៣ពាន់លានដុល្លារ ដល់អ៊ុយក្រែន ខណៈរដ្ឋបាលលោកបៃដិន សន្យាថា នឹងរក្សាការគាំទ្រផ្នែកហិរញ្ញវត្ថុ សម្រាប់ទីក្រុងគៀវ ដើម្បីប្រយុទ្ធប្រឆាំងនឹងការឈ្លានពានរបស់រុស្ស៊ី។
ច្បាប់ដែលត្រូវបានអនុម័តដោយការបោះឆ្នោតព្រឹទ្ធសភា ក្នុងសម្លេង៧២ ទល់នឹង២៥ នៅថ្ងៃព្រហស្បតិ៍ត្រូ វបានគេរំពឹងថា នឹងត្រូវបានអនុម័តនៅក្នុងសភា មុនពេលដាក់ស្នើទៅកាន់ប្រធានាធិបតី ចូ បៃដិន (Joe Biden)។
ច្បាប់នេះ អនុញ្ញាតនូវការផ្ទេរប្រាក់ចំនួន៣.៧ពាន់លានដុល្លារ នៅក្នុងជំនួយសភាវុធ របស់សហរដ្ឋអាមេរិកទៅកាន់អ៊ុយក្រែន។
នេះជាកញ្ចប់ចុងក្រោយបង្អស់ នៃកញ្ចប់សភាសំខាន់ៗជាច្រើន ដែលសមាជិកសភាអាមេរិកនិយាយថា មានក្នុងគោលបំណងពង្រឹងការការពាររបស់អ៊ុយក្រែនប្រឆាំងនឹងប្រទេសរុស្ស៊ី។ គួរបញ្ជាក់ថា កាលពីខែឧសភា សភាបានអនុម័តជំនួយ ៤០ពាន់លាន ដល់អ៊ុយក្រែន ហើយនៅដើមឆ្នាំនេះ វាបានបែងចែក១៣.៦ ពាន់លានដុល្លារសម្រាប់ ទីក្រុងគៀវ ដើម្បីឆ្លើយតបទៅនឹងការឈ្លានពាន៕
ប្រែសម្រួលដោយ ប៊ុន សុភាព






