នេះជាលើកទីមួយហើយ ដែលប្រជាពលរដ្ឋភាគ ច្រើនជាជនជាតិដើមភាគតិចកាវ៉ែត នៅក្នុងឃុំសន្តិភាព ស្រុកសៀម ប៉ាង ខេត្តស្ទឹងត្រែង មានមណ្ឌលសុខភាពនៅក្នុងឃុំរបស់ពួកគេ។ មណ្ឌលសុខភាពសន្តិភាព នឹងចូលរួមកាត់បន្ថយអត្រាមរណភាពមាតា និងកុមារ និងលើកកម្ពស់សុខភាពប្រជាពលរដ្ឋ។
ប្រជាពលរដ្ឋក្នុងភូមិ បានសាទរ និងរីករាយណាស់ដែលមានមណ្ឌលសុខភាពនៅទីនេះ ជាមួយនឹងភាពងាយ ស្រួលក្នុងការទទួលបានសេវាសុខភាព។
មណ្ឌលសុខ ភាពសន្តិភាព ស្ថិតនៅទីតាំងដែលមានព្រៃនៅជុំវិញ និងស្ថិតនៅក្បែរព្រំដែនប្រទេសកម្ពុជា-ឡាវ។ កាលពីមុន ប្រជាពលរដ្ឋក្នុងឃុំសន្តិភាពធ្លាប់ទៅមណ្ឌលសុខភាពសៀមប៉ាងដែលមានចម្ងាយប្រហែល ៣៥គីឡូម៉ែត្រពីភូមិរបស់ពួកគេ។
ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ មណ្ឌលសុខភាពសន្តិភាពកាលពីថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៣ លោក សែន ពិសី ប្រធានមណ្ឌលសុខភាពសន្តិភាព បានមានប្រសាសន៍ថា ផ្លូវបានរងការខូចខាត ជាពិសេសក្នុងរដូវវស្សា ហើយប្រជាពលរដ្ឋស្ទើរតែមិនអាចធ្វើដំណើរទៅមណ្ឌលសុខភាពបាន ជាពិសេសពួកគេត្រូវធ្វើដំណើរតាមផ្លូវទឹកដើម្បីទៅដល់មណ្ឌលសុខភាពពីរដែលមានស្រាប់។
លោកបានបន្តថា លោក សែន ពិសី បន្តថា៖ «ដោយសារស្ថាន ភាពផ្លូវមិនសូវល្អ ស្ត្រីមានផ្ទៃពោះមួយចំនួនសម្រេចចិត្តធ្វើ ដំណើរឆ្ងាយដោយយានជំនិះផ្ទាល់ខ្លួនទៅកាន់មណ្ឌល សុខភាព។ វាមានគ្រោះថ្នាក់ និងចំណាយពេលច្រើនសម្រាប់ពួកគាត់ នៅពេលដែលមណ្ឌលសុខភាពនៅឆ្ងាយ។
ប្រធានមណ្ឌលសុខភាពរូបនេះ បានបញ្ជាក់ថា កុមារភាគ ច្រើននៅក្នុងឃុំមិនទាន់បានចាក់វ៉ាក់សាំងទេ ព្រោះគ្មានមណ្ឌលសុខភាពក្នុងឃុំសន្តិភាពនេះ។
លើសពីនេះ ប្រជាពលរដ្ឋមួយចំនួនទទួលបានការថែទាំសុខ ភាព និងការព្យាបាលពីគ្រូបុរាណ ដែលផ្តល់សេវាសុខភាពដែលមានគុណភាពទាប និងក្នុងតម្លៃខ្ពស់។
លោក សែន ពិសី ពន្យល់ដោយក្តីបារម្ភថា «ជំងឺភាគច្រើនដែលប្រជាពលរដ្ឋជួបប្រទះនោះគឺ ជំងឺរាគរូស ការឆ្លងមេរោគផ្លូវដង្ហើមស្រួចស្រាវ គ្រុនចាញ់ គ្រុនឈាម គ្រុនពោះវៀន និងកង្វះអាហារូប ត្ថម្ភ»។
ប្រធានមន្ទីរសុខាភិបាលខេត្តស្ទឹងត្រែង លោកវេជ្ជ បណ្ឌិត អ៊ុង សូវៀត មានប្រសាសន៍ថា មណ្ឌលសុខ ភាពសន្តិភាពបង្កភាពងាយស្រួលដល់អ្នកភូមិនៅតំបន់ដាច់ ស្រយាលនេះ ជាពិសេសស្ត្រីមានផ្ទៃពោះ។
លោកបានមានប្រសាសន៍ថា «មណ្ឌលសុខភាពនេះនឹងលើកកម្ពស់ឥរិយាបថប្រកបដោយសុខភាពល្អក្នុង ចំណោមអ្នកភូមិក្នុងការទទួលបានសេវាថែទាំសុខភាព កាត់បន្ថយអត្រាមរណ ភាពមាតា និងទារក និងលើក កម្ពស់សុខភាពប្រជាពលរដ្ឋ ក្នុងមូលដ្ឋានទាំងមូល។
លោក យី គីមថាន នាយករងប្រចាំប្រទេសទទួលបន្ទុកកម្មវិធីនៃអង្គការភ្លែនអន្តរជាតិ បានលើកឡើងថា ប្រជាជនភាគច្រើននៅក្នុងឃុំសន្តិភាព គឺជាជនជាតិ ភាគតិច ហើយពួកគេមានចំណេះដឹង និងការយល់ដឹងតិចតួចបំផុតអំពីសុខភាព និងអាហារូបត្ថម្ភរបស់កុមារ កុមារី វ័យជំទង់ និងស្ត្រីវ័យក្មេង។
លោក គីមថាន បានពន្យល់ថា៖ «កង្វះអាហារូបត្ថម្ភកុមារ និងអត្រាមរណ ភាពកុមារ នៅមានកម្រិតខ្ពស់នៅក្នុងតំបន់នោះ។ មណ្ឌលសុខភាពសន្តិភាព នឹងជួយក្នុងការកាត់បន្ថយបញ្ហាទាំងអស់នេះ»។
បើតាមលោក គីមថាន មណ្ឌល សុខភាពសន្តិភាពនឹងរួមចំណែកធ្វើឱ្យប្រសើរឡើងនូវលទ្ធភាពទទួលបានការប្រើប្រាស់សេវាថែទាំសុខ ភាពបឋមដែលមានសម្រាប់ជនជាតិដើមភាគតិចដែលមានជីវភាពខ្វះខាត ជាពិសេសស្ត្រី និងកុមារីនៅតំបន់នោះ។
លោកបានបន្ថែមថា តាមរយៈមណ្ឌលសុខភាពនេះ អង្គការភ្លែនអន្តរជាតិកម្ពុជាសង្ឃឹមថានឹងអាចបង្កើនលទ្ធភាពទទួលបានសេវាថែទាំសុខភាពបឋមសម្រាប់មនុស្សជាងប្រមាណ ១២,០០០ នាក់ និងកុមារជាង ៧,០០០ នាក់។
លោក យី គឹមថាន បានបន្តទៀតថា ក្រៅពីអគារមណ្ឌលសុខភាព អង្គការភ្លែនអន្តរជាតិកម្ពុជា នឹងគាំទ្រដល់មន្ទីរសុខាភិបាលខេត្ត ក្នុងការបណ្តុះបណ្តាលដល់បុគ្គលិកមណ្ឌលសុខភាព និងឆ្មបលើជំនាញពាក់ព័ន្ធ និងចាំបាច់ ដើម្បីអនុវត្តតួនាទីរបស់ខ្លួនឱ្យមានប្រសិទ្ធ ភាព និងជួយដល់កុមារ និងយុវជន លើបញ្ហាកង្វះអាហារូបត្ថម្ភ និងអត្រាមរណភាពកុមារ៕






