មន្ត្រីប៉ូលិសបាននិយាយថា យ៉ាងហោចណាស់មនុស្ស ៤នាក់បានស្លាប់ក្នុងអំឡុងពេលតវ៉ាជុំវិញតម្លៃអគ្គិសនី នៅក្នុងសង្កាត់មួយនៅអាហ្វ្រិកខាងត្បូង។កាលពីថ្ងៃច័ន្ទ អ្នកស្រុកខឹងនឹងតម្លៃខ្ពស់នៃសេវាកម្មមូលដ្ឋានដោយបានរារាំងផ្លូវដោយដុតសំបកកង់ ហើយបានដុតបំផ្លាញអគារសាលាក្រុងមួយក្នុងសង្កាត់ធីមប៊ីសា (Thembisa) ភាគឦសាននៃមជ្ឈមណ្ឌលហិរញ្ញវត្ថុ ចូហានណេសបឺក(Johannesburg )។
អាជ្ញាធរបាននិយាយថា មនុស្សពីរនាក់បានស្លាប់ក្នុងការតវ៉ាជាមួយប៉ូលីសបន្ទាប់ពីការតវ៉ាបានផ្ទុះឡើងនៅពេលព្រឹក។ អ្នកនាំពាក្យប៉ូលិសក្រុងក្នុងតំបន់ លោកស្រីថេប៉ា (Thepa) បានប្រាប់ AFP ថា ករណីនេះ ត្រូវបានគេចោទប្រកាន់ថា ពួកគេត្រូវបានបាញ់សម្លាប់។ ក្រោយមកនៅពេលល្ងាច សាកសពពីរទៀតត្រូវបានគេរកឃើញនៅជិតច្រកចូលនៃអគារដែលត្រូវបានឆេះ ដែលនាំឱ្យចំនួនអ្នកស្លាប់សរុបកើនឡើងដល់ ៤នាក់។
លោកស្រីបានបន្ថែមថា ប៉ូលិសមិនទាន់បញ្ជាក់ពីមូលហេតុអ្វីដែលបណ្ដាលឲ្យមនុស្សស្លាប់នោះទេ ខណៈការស៊ើបអង្កេតកំពុងដំណើរការ។ គួរបញ្ជាក់ថា ការតវ៉ាជុំវិញសេវាកម្មមិនល្អកើតឡើងជាទៀងទាត់ នៅអាហ្វ្រិកខាងត្បូង ដែលកំពុងប្រយុទ្ធប្រឆាំងនឹងអត្រាគ្មានការងារធ្វើ និងឧក្រិដ្ឋកម្មខ្ពស់បំផុតមួយចំនួននៅក្នុងពិភពលោក៕
ប្រែសម្រួលដោយ ប៊ុន សុភាព






