អនុគណៈកម្មាធិការស្រាវជ្រាវកូវីដ-១៩ បានសូមអំពាវនាវដល់ប្រជាពលរដ្ឋ ដែលបានទៅប្រើសេវាវេលុយ នៅកន្លែងវេលុយ នៅផ្សារដើមអំពិល (ផ្លូវម៉ុងរិទ្ធី) ដែលមានទីតាំងស្ថិតនៅ ផ្ទះលេខ ២៩៧ ផ្លូវ១៩២៨ (ផ្លូវម៉ុងរិទ្ធី) សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ នៅថ្ងៃទី១០ ខែឧសភា ឆ្នាំ ២០២១សូមដាក់ខ្លួន ដាច់ដោយឡែក និងយកចិត្តទុកដាក់ តាមដានសុខភាពរបស់ខ្លួនរយៈពេល១៤ ថ្ងៃ ចាប់ពីថ្ងៃដែលអ្នកបានប៉ះពាល់ ឬបានទៅទីកន្លែងមានហានិភ័យនេះ។
មូលហេតុ អ្នកជំងឺកូវីដ១៩ បានទៅប្រើសេវាវេលុយ នៅទីតាំងខាងលើនេះ ហើយម្ចាស់ទីតាំងមិនទាន់បានយកសំណាកនៅឡើយទេ៕






