ហ្សាការតា៖ មន្ត្រីជាន់ខ្ពស់នៃទីភ្នាក់ងារគ្រប់គ្រងគ្រោះ មហន្តរាយ ក្នុងតំបន់បាននិយាយកាលពីថ្ងៃពុធថា មនុស្សពីរនាក់បានស្លាប់ និងបួននាក់ផ្សេងទៀតបានបាត់ខ្លួន បន្ទាប់ពីការរអិលបាក់ដី បានវាយប្រហារទីក្រុង បូហ្គ័រ ក្បែររដ្ឋធានីហ្សាកាតា ប្រទេសឥណ្ឌូនេស៊ី។ មនុស្ស១១នាក់បានរួចផុតពីឧបទ្ទវហេតុវាយប្រ ហារ ក្រុងនៅម៉ោង១១ និង ៤៩ នាទីយប់។
លោកអាម៉ាដ ម៉ូឡាណា ( Ahmad Maulana) មន្ត្រីសារព័ត៌មាននៃទីភ្នាក់ងារគ្រប់គ្រង និងកាត់បន្ថយគ្រោះមហន្ត រាយនៅក្នុងទីក្រុងបាននិយាយថា មនុស្សជាច្រើននាក់បានរងរបួសយ៉ាងធ្ងន់ធ្ងរ។
លោកបានប្រាប់ស៊ីនហួតាមទូរស័ព្ទថា៖ «ភ្លៀងធ្លាក់ខ្លាំងបានបង្កឲ្យមានការបាក់ដី ផ្ទះប្រាំមួយខ្នង និងវិហារឥស្លាមមួយត្រូវបានបំផ្លាញ។
ឧបទ្ទវហេតុនេះក៏បានរំខានដល់ការដឹកជញ្ជូនរថភ្លើងពីទីប្រជុំជនបូហ្គ័រ ( Bogor) ទៅកាន់ស្រុក ស៊ូកាប៊ូមី (Sukabumi) នៃខេត្តចាវា ខាងលិច (West Java)ផងដែរ។
គួរបញ្ជាក់ថាប្រតិបត្តិការស្វែងរកអ្នកបាត់ខ្លួនកំពុងដំណើរការនៅឡើយ៕
ប្រែសម្រួលដោយ ប៊ុន សុភាព






