CGTN÷ ការិយាល័យរដ្ឋអាជ្ញា បាននិយាយថា មានយ៉ាង ហោចណាស់មនុស្ស ៩នាក់ បានស្លាប់កាលពីថ្ងៃសុក្រ នៅក្នុងភាពចលាចល ក្នុងពន្ធនាគារចុងក្រោយបង្អស់ ដែលបានវាយប្រហារប្រទេសអេក្វាឌ័រ។ អំពីហិង្សា បានបណ្ដាល ឲ្យអ្នកទោសប្រហែល ៤០០នាក់ត្រូវបានសម្លាប់ចាប់តាំងពីឆ្នាំមុន។ អំពើហឹង្សាបានផ្ទុះ ឡើងនៅពន្ធនាគារ អ៊ីអាយ អ៊ីនកា (El Inca) ភាគខាង ជើងនៃរដ្ឋធានី គីតូ (Quito)។ មន្ត្រីបាននិយាយតាម រយៈ Twitter ដោយបន្ថែមថា ប្រតិបត្តិការមួយកំពុងដំណើរការ គឺដើម្បីយកសាកសពចេញពីទីនោះ៕
បកប្រែដោយ រម៉ាម វ៉ុង







