មន្ទីរបរិស្ថានខេត្ត បានជូនដំណឹងដល់សាធារណជនទាំង អស់ ដែលនិយមចំពោះដំណើរកំសាន្តបែបធម្មជាតិទៅកាន់តំបន់ភ្នំវាលធំ ឧទ្យានជាតិវីរជ័យ មេត្តាជ្រាប មន្ទីរសូមធ្វើការផ្អាកជាបណ្តោះអាសន្ន សម្រាប់ការរៀប ចំដំណើរកំសាន្តនេះ ដោយខែនេះជា រដូវវស្សា មានភ្លៀងធ្លាក់ជោរជន់នៅតាមអូរមួយចំនួន ដែលពុំអាចធ្វើដំណើរបាន និងអាចបង្ករគ្រោះថ្នាក់ជាយថាហេតុ។
អាស្រ័យដូចបានគោរពជម្រាបជូនខាងលើ សូមសាធារណជនទាំងអស់ មេត្តាជ្រាបដោយអនុគ្រោះ។

ឧទ្យានជាតិវីរៈជ័យ តំបន់ទេសចរណ៍ធម្មជាតិ ដ៏គួរអោយទាក់ទាញ ទៅផ្សារទេសភាពដ៏ស្រស់ត្រកាល៕





