លោក គ្រីស ហ៊ីបឃីន (Chris Hipkins) បានស្បថចូលកាន់តំណែងជានាយករដ្ឋមន្ត្រីទី ៤១ របស់នូវែលសេឡង់ជាផ្លូវការនៅថ្ងៃពុធនេះ។ បុរសអាយុ៤៤ ឆ្នាំរូបនេះ ត្រូវបានតែងតាំងជាផ្លូវការឱ្យដើរតួនាទីគ្រប់គ្រង រដ្ឋបាលវេលលីងតុនមួយសប្តាហ៍បន្ទាប់ពីការលាលែងពីតំណែងដ៏គួរឱ្យភ្ញាក់ផ្អើលរបស់ លោកស្រី ចាស៊ីនដា អាដឺន (Jacinda Ardern)។
លោកស្រី អាដឺន (Ardern) អាយុ ៤២ ឆ្នាំបាននិយាយថា ខ្លួនមិនមានសមត្ថភាពគ្រប់គ្រាន់ ដើម្បីដឹកនាំប្រទេសទៀតទេ ហើយអគ្គទេសាភិបាលរបស់ប្រទេសនូវែលសេឡង់ ក៏បានទទួលយកការលាលែងជាផ្លូវការរបស់លោកស្រីកាលពីថ្ងៃពុធផងដែរ។ គួរបញ្ជាក់ថា លោក ហ៊ីបឃីន (Hipkins)បានសាងកេរ្តិ៍ឈ្មោះជារដ្ឋមន្ត្រីដែលដឹកនាំយុទ្ធសាស្ត្រ Covid-19 របស់ប្រទេសនូវែលសេឡង់ទៀតផង។
ចំណែក លោកស្រី អាដឺន បានបញ្ចប់ថ្ងៃចុងក្រោយក្នុងតំណែងរបស់ខ្លួនជាមួយនឹងដំណើរទស្សនកិច្ចទៅកាន់តំបន់ រ៉ាតតាណា ជាទីក្រុងតូចមួយភាគខាងជើងនៃទីក្រុង វេលលីងតុន (Wellington) ជាមួយអ្នកនយោបាយផ្សេងទៀត ដោយបាននិយាយថា ខ្លួនបានត្រៀមខ្លួនជាស្រេចក្នុងសមាជិកសភាក៏ដូចជាអ្នកគាំទ្រផងដែរ៕
ប្រែសម្រួលដោយ: ជ ង៉ា






