សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានបញ្ជាឲ្យរដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ សហការជាមួយរដ្ឋមន្ត្រីក្រសួង សេដ្ឋកិច្ច និងអាជ្ញាធរមូលដ្ឋានចុះវាយតម្លៃពីផលប៉ះពាល់ដំណាំស្រូវរបស់ប្រជាពលរដ្ឋដែលកំពុងរងការខូច ខាតដោយសារទឹកជំនន់ ហើយធ្វើការចែកពូជស្រូវ ឬដំណាំដល់ប្រជាពលរដ្ឋជាក្រោយវាយតម្លៃភ្លាមៗ នៅតាមឃុំ រឺស្រុក។
សម្ដេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា ការវាយ តម្លៃអត់មានរង់ចាំថា វាយតម្លៃរួចបានផ្ដត់ផ្គង់ទេ ដើម្បីឲ្យទាន់ ពេលវេលានៃការបង្កបង្កើនផលរបស់ប្រជាជន កន្លែងណាវាយតម្លៃរួចដឹកស្រូវពូជ ឬពូជដំណាំដ៍ទៃទៀត ចែកឲ្យប្រជាជនតែម្ដង។
កន្លែងណាវាយតម្លៃបានមុនដឹកជញ្ជូនទៅ ពូជរបស់យើងមាន ព្រោះយើងមានស្ដុកយុទ្ធសាស្ត្រសម្រាបពូជ ដើម្បីឲ្យពូកគាត់មានលទ្ធភាពស្ដាឡើងវិញ”។
សម្ដេចតេជោ ហ៊ុន សែន បន្តថា អាជ្ញាធរខេត្តដែលជាប់ពាក់ព័ន្ធត្រូវនៅកៀកជាមួយប្រជាជន ហើយមន្ត្រីកសិកម្ម និងអាជ្ញាធរដែនដីមិនត្រូវជិះសិះមើលផ្កាទេត្រូវនៅឲ្យជាប់ជាមួយប្រជាពលរដ្ឋ៕






