ថ្លែងនៅក្នុងពិធីប្រគល់សញ្ញាបត្រជូននិស្សិតវិទ្យាស្ថានវ៉ាន់ដា ជិត៤ពាន់នាក់ ព្រឹកថ្ងៃទី៣ ខែតុលា ឆ្នាំ២០២២ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានមានប្រសាសន៍ថា វិស័យឯកជន បានចូលរួមចំណែកយ៉ាងសំខាន់ ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជា។
សម្ដេចតេជោ ហ៊ុន សែន បានលើកឡើងអំពីការចូលរួមនៃវិស័យឯកជនដល់ការអភិវឌ្ឍធនធានមនុស្សក៏ដូចជាបង្កើតការងារដល់ប្រជាជនកម្ពុជា។
សម្ដេចតេជោថា ភាពរីកចម្រើននៃវិស័យឯកជននេះបានធ្វើឲ្យពលរដ្ឋកម្ពុជាមានការងារធ្វើ ហើយក្រុមហ៊ុនឯកជនក៏មានភាពរីកចម្រើនដែលជួយទៅដល់សង្គមសេដ្ឋកិច្ចរួមទាំងការបង់ពន្ធជូនរដ្ឋផងដែរ។ សម្ដេចតេជោថា វិស័យឯកជនធំធាត់ឡើង វារួមចំណែកជួយដល់សង្គមសេដ្ឋកិច្ចជាតិ៕






