អគ្គនាយកក្រុមហ៊ុនមីនីបៀ បានប្តេជ្ញាថា នឹងកៀងគរដល់បណ្តាក្រុមហ៊ុនធំៗរបស់ជប៉ុន មកបណ្តាក់ទុនវិនិយោគ នៅកម្ពុជាឲ្យកាន់តែមានសន្ទុះកើនឡើង ពិសេសការប្រមូលផ្តុំប្រភពទុន លើការវិនិយោគអំពូល ភ្លើងឆ្លាតបំភ្លឺនៅតាមទីសាធារណៈ ដើម្បីធ្វើការនាំចេញទៅកាន់ទីផ្សារក្នុងតំបន់ និងអន្តរជាតិ។
ក្នុងឱកាសអនុញ្ញាតឲ្យ លោក យ៉ូស៊ីហ៊ីសា កៃនុម៉ា អគ្គនាយកក្រុមហ៊ុនមីនីបៀ ចូលជួបសំដែងការគួរសមនៅវិមាន ៧ មករា នាព្រឹកថ្ងៃទី២៦ ខែតុលា សម្តេចតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ បានសំដែងក្តីរីករាយចំពោះវឌ្ឍនភាព របស់ក្រុមហ៊ុនមីនីបៀ ដែលបានបណ្តាក់ទុនវិនិយោគនៅកម្ពុជា មានការរីកចំរើនពីមួយអាណត្តិទៅមួយអាណត្តិ ពិសេសការបង្កើនភាពជាដៃគូវិនិយោគប្រកប ដោយទំនុកចិត្តនៅកម្ពុជា។
សម្តេចតេជោបានស្នើឲ្យក្រុមហ៊ុនលើកឡើងពីវឌ្ឍនភាពរបស់ក្រុមហ៊ុន ក្នុង រយៈពេល១២ឆ្នាំកន្លងមក ដែលក្រុមហ៊ុនបានវិនិយោគនៅកម្ពុជា។ លោក យ៉ូស៊ីហ៊ីសា កៃនុម៉ា អគ្គនាយកក្រុម ហ៊ុនមីនីបៀ មានប្រសាសន៍ថ្លែង នូវការគោរពកោត សរសើរចំពោះភាពជាអ្នកដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន។
សម្តេចតេជោបានស្នើឲ្យក្រុមហ៊ុនលើកឡើងពីវឌ្ឍនភាពរបស់ក្រុមហ៊ុន ក្នុង រយៈពេល១២ឆ្នាំកន្លងមក ដែលក្រុមហ៊ុនបានវិនិយោគនៅកម្ពុជា។ លោក យ៉ូស៊ីហ៊ីសា កៃនុម៉ា អគ្គនាយកក្រុម ហ៊ុនមីនីបៀ មានប្រសាសន៍ថ្លែង នូវការគោរពកោត សរសើរចំពោះភាពជាអ្នកដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន។
ពិសេសទៅទៀតនោះសម្តេចផ្ទាល់ គឺជាឆ្មបបង្កើតក្រុមហ៊ុនមីនីបៀ នៅកម្ពុជា ដែលរហូតមក ដល់ពេលនេះមានរយៈពេល១២ឆ្នាំមកហើយ។
លោក យ៉ូស៊ីហ៊ីសា កៃនុម៉ា បានបញ្ជាក់ថា រយៈពេល១២ឆ្នាំកន្លងមកនេះ ក្រុមហ៊ុនបានផលិតនូវផលិតផលថ្មីជាច្រើន ដើម្បីបម្រើឲ្យសក្តានុពលវិនិយោគនៅកម្ពុជា ។
ក្នុងនោះផលិតផលអេឡិចត្រូនិច គឺជាផលិតផលថ្មី របស់ក្រុមហ៊ុន ដែលត្រូវបានផលិតជាលើកដំបូងនៅកម្ពុជា ដើម្បីធ្វើការនាំចេញទៅកាន់ទីផ្សារអន្តជាតិ។
លោកអគ្គនាយក ក៏បានជំរាបជូនសមតេចតេជោអំពីលទ្ធភាពនៃការបង្កើតគម្រោងថ្មីសម្រាប់ការវិនិយោគនៅកម្ពុជា ក្នុងនោះរួមមានការវិនិយោគលើថាមពលកកើតឡើងថ្មី ដែលមិនធ្វើឲ្យប៉ះពាល់ដល់បម្រែបម្រួលអាកាសធាតុ។
លោកអគ្គនាយកក្រុមហ៊ុន ប្តេជ្ញាថា នឹងកៀងគរដល់បណ្តាក្រុមហ៊ុនធំៗរបស់ជប៉ុន មកបណ្តាក់ទុនវិនិយោគ នៅកម្ពុជាឲ្យកាន់តែ មានសន្ទុះកើនឡើង ពិសេសការប្រមូលផ្តុំប្រភពទុនលើការវិនិយោគអំពូល ភ្លើងឆ្លាតបំភ្លឺនៅតាមទីសាធារណៈ ដើម្បីធ្វើការនាំចេញទៅកាន់ទីផ្សារក្នុងតំបន់ និងអន្តរជាតិ៕






