ថ្ងៃ ពុធ ទី៣០ ខែ Apr ឆ្នាំ២០២៤

 ព័ត៌មានថ្មី   
  • ប្រទេសបង់ក្លាដែស អំពាវនាវកុំឱ្យអនុវត្ត AI នៅក្នុងប្រព័ន្ធអាវុធ រដ្ឋមន្ត្រីការបរទេសបង់ក្លាដែស លោក Hasan Mahmud បានអំពាវនាវឱ្យសហគមន៍អន្តរជាតិកុំអនុវត្តបញ្ញាសិប្បនិម្មិត (AI) នៅក្នុងប្រព័ន្ធសព្វាវុធ។លោកបានជំរុញឱ្យប្រើប្រាស់ AI ក្នុងវិស័យកសិកម្ម វិទ្យាសាស្ត្រវេជ្ជសាស្ត្រ ការរុករកលំហរ ការប្រែ ប្រួលអាកាសធាតុ និងការបង្កើតការងារ។ រដ្ឋមន្ត្រីការបរទេសក៏បានស្នើឱ្យកំណត់បទដ្ឋានសកល ដើម្បីគ្រប់គ្រងប្រព័ន្ធអាវុធស្វយ័តឱ្យមានប្រសិទ្ធភាព។ រដ្ឋមន្ត្រីការ បរទេសក៏បានអំពាវនាវឲ្យគ្រប់គ្នាដកខ្លួនចេញដោយអាវុធថ្មី រួមទាំងអាវុធស្វយ័ត ដើម្បីប្រយោជន៍មនុស្ស ជាតិ។ ដោយគូសបញ្ជាក់ពីស្ថានភាពមិនច្បាស់លាស់នៅហ្គាហ្សា លោក Hasan ក៏បានព្រមានសហគមន៍អន្តរជាតិកុំឲ្យបើកមុខថ្មីនៃជម្លោះ និងភាពតានតឹង៕ ប្រែសម្រួលដោយ ម៉ុក ម៉ានិច
  • តុលាការ ICC អាចចេញដិកា ចាប់ខ្លួនលោកណេតតាន់ យ៉ាហ៊ូ នៅសប្តាហ៍នេះ បរទេស៖ តុលាការឧក្រិដ្ឋកម្មអន្តរជាតិ ហៅកាត់ថា ICC អាចចោទប្រកាន់នាយករដ្ឋមន្ត្រី អ៊ីស្រាអែល លោក Benjamin Netanyahu និងមន្ត្រីកំពូល របស់គាត់ពីបទឧក្រិដ្ឋកម្មសង្រ្គាម និងចេញដីកាសម្រាប់ការ ចាប់ខ្លួនពួកគេនៅ ដើមសប្តាហ៍នេះ។ ដីកាអាចត្រូវបានចេញ សម្រាប់លោក Netanyahu រដ្ឋមន្ត្រីការពារជាតិ Yoav Gallant និងមន្ត្រីយោធាជាន់ខ្ពស់ ដែលមិនបញ្ចេញឈ្មោះ។ មន្ត្រីរូបនេះបាននិយាយថា អ៊ីស្រា អែល កំពុងធ្វើការតាមរយៈបណ្តាញការទូត ដើម្បីព្យាយាម បញ្ឈប់ការចេញដីកា។ យោងតាមប្រព័ន្ធផ្សព្វផ្សាយ អ៊ីស្រាអែលផងដែរ គេបានដឹងទៀតថា មេទ័ពលោក Herzl Halevi ក៏ស្ថិតក្នុងចំណោមមន្ត្រីយោធា ដែលប្រឈម មុខនឹងការចោទ ប្រកាន់នេះផងដែរ។តុលាការ ICC មិនបានបញ្ជាក់ ឬបដិសេធរបាយការណ៍នេះទេ ដោយប្រាប់អ្នកយកព័ត៌មាថា ខ្លួនកំពុងស្ថិតនៅ ក្នុងកិច្ចការងារ ស៊ើបអង្កេតឯករាជ្យដែលកំពុង បន្តទាក់ទងនឹង ស្ថានភាព ក្នុងរដ្ឋប៉ាឡេស្ទីន ហើយ មិនមានការអត្ថាធិប្បាយបន្ថែម ដើម្បីធ្វើនៅដំណាក់កាលនេះទេ ៕
  • លោក Xi Jinping នឹងធ្វើទស្សនកិច្ចផ្លូវរដ្ឋទៅកាន់ប្រទេសបារាំង ស៊ែប៊ី ហុងគ្រី ចាប់ពីថ្ងៃទី៥ ដល់ថ្ងៃទី១០ ខែឧសភា (ប៉េកាំង)៖ តបតាមការអញ្ជើញរបស់ប្រធានាធិបតី Emmanuel Macron នៃសាធារណៈរដ្ឋបារាំង លោក Aleksandar Vučić ប្រធានាធិបតីនៃសាធារណរដ្ឋស៊ែប៊ី និងប្រធានាធិបតី Tamás Sulyok និងនាយករដ្ឋមន្ត្រី Viktor Orbán នៃប្រទេសហុងគ្រី ប្រធានា ធិបតីចិន លោក Xi Jinping នឹងចូលជួបសម្តែងការគួរសម។ អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Hua Chunying បានប្រកាសកាលពីថ្ងៃចន្ទថា ដំណើរទស្សនកិច្ចទៅកាន់ប្រទេសបារាំង ស៊ែប៊ី និងហុងគ្រី ចាប់ពីថ្ងៃទី៥ ដល់ថ្ងៃទី១០ ខែឧសភា។ នេះជាដំណើរទស្សនកិច្ចលើកដំបូងទៅកាន់អឺរ៉ុបរបស់ប្រមុខរដ្ឋចិន ក្នុងរយៈពេលជិតប្រាំឆ្នាំ ដែលមានសារៈ សំខាន់យ៉ាងខ្លាំងចំពោះការអភិវឌ្ឍន៍រួមនៃទំនាក់ទំនងរបស់ចិនជាមួយបារាំង ស៊ែប៊ី ហុងគ្រី និងអឺរ៉ុប ហើយ នឹងបញ្ចូលកម្លាំងជំរុញថ្មីទៅក្នុងសន្តិភាព និងការអភិវឌ្ឍន៍ពិភពលោក។ ប្រទេសចិនទន្ទឹងរង់ចាំធ្វើការជាមួយប្រទេសបារាំង ដើម្បីទទួលយកដំណើរទស្សន កិច្ចនេះជាឱកាសមួយ ដើម្បីពង្រឹងទំនុកចិត្តគ្នាទៅវិញ ទៅមកផ្នែកនយោបាយ ពង្រឹងសាមគ្គីភាព និងកិច្ចសហប្រតិបត្តិការ លើក យកភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយចិន-បារាំងទៅកាន់កម្រិតថ្មីមួយ បញ្ចូលកម្លាំងជំរុញថ្មីទៅក្នុងការអភិវឌ្ឍន៍ប្រកបដោយស្ថិរភាព និងស្ថិរភាពរបស់ប្រទេសចិន។ ទំនាក់ […]
  • អង្គការ AIP÷ ករណីគ្រោះថ្នាក់ចរាចរណ៍លើរថយន្តដឹកកម្មករនិយោជិត កើតឡើងក្នុងតួលេខខ្ពស់ឡើងវិញ ក្នុងឆ្នាំ២០២៣ អង្គការមូលនិធិបង្ការរបួសអាស៊ីប្រចាំនៅកម្ពុជាបានកត់សម្គាល់ ឃើញថា ករណីគ្រោះថ្នាក់ចរាចរណ៍ក្នុងចំណោមរថយន្តដឹកកម្មករនិយោជិត បានកើតឡើងក្នុងតួលេខខ្ពស់ឡើងវិញ ក្នុងឆ្នាំ២០២៣ កន្លងទៅនេះ។ អង្គការមូលនិធិបង្ការរបួសអាស៊ីប្រចាំនៅកម្ពុជា បានបើកសិក្ខា សាលាថ្នាក់ជាតិស្តីពី“រថយន្តដឹកកម្មករនិយោជិតដែលមានសុវត្ថិភាពប្រសើរជាង ជួយសង្រ្គោះជីវិតបង្កើនសកម្មភាពរួមគ្នា និងការវិនិយោគក្នុងការលើក កម្ពស់សុវត្ថិភាពចរាចរណ៍សម្រាប់កម្មករនិយោជិតកម្ពុជា” នាសណ្ឋាគារ ហ៊ីម៉ាវ៉ារី រាជធានីភ្នំពេញ ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៤។លោក គឹម បញ្ញា នាយកអង្គការមូលនិធិបង្ការរបួសអាស៊ីប្រចាំនៅកម្ពុជា មានប្រសាសន៍ថា សិក្ខាសាលាថ្នាក់ជាតិលើកទី២នេះ ប្រារព្ធធ្វើក្នុងគោល បំណង ជំរុញឱ្យកម្មករនិយោជិតនៅកម្ពុជា ដែលកំពុងបម្រើការងារក្នុងវិស័យកាត់ដេរសម្លៀកបំពាក់ និងផលិតស្បែកជើងទទួលបានមធ្យោបាយធ្វើដំណើរ ទៅមកតាមរថយន្តដឹកជញ្ជូនរួមដោយសមរម្យ មានផាសុកភាព និងសុវត្ថិភាពសំដៅបង្ការពួកគេពីគ្រោះថ្នាក់ចរាចរណ៍ បង្ការផលប៉ះពាល់អវិជ្ជមានដែលអាចកើតមានទៅលើសមាជិកគ្រួសារដែលរស់នៅក្រោមការឧបត្ថម្ភរបស់ពួកគេផងដែរ សហគមន៍ និងសង្គមកម្ពុជា ផលិតភាពរបស់រោងចក្រ ព្រមជំរុញការលើកកម្ពស់ការគោរពច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក។ បើតាមការសិក្សារបស់អង្គការមួយនេះ បានកត់សំគាល់ឃើញពីការវិវត្តន៍ជាវិជ្ជមាននៅតាមរោងចក្រ និងរាជធានី ខេត្តគោលដៅរបស់កម្មវិធី ដែលអង្គការមូលនិធិបង្ការរបួសអាស៊ីបាននិងកំពុងអនុវត្តសកម្មភាពការងារ ដោយមានការផ្លាស់ប្ដូររថយន្តកំពុងផ្តល់សេវាដឹកជញ្ជូនកម្មករនិយោជិត ទៅជារថយន្តដឹកអ្នក ដំណើរ ដែលមានសុវត្ថិភាពជាងមុន ជាបន្តបន្ទាប់ ឬយ៉ាង ហោចណាស់បានរៀបចំកៅអីអង្គុយសម្រាប់កម្មករនិយោជិត។ លោកបញ្ជាក់ដែរថា ទោះជាយ៉ាងណាក្តី ចំនួនរថយន្តដឹកកម្មករនិយោជិត ជាប្រភេទដឹកទំនិញគឺនៅតែមានច្រើនខ្លាំងនៅឡើយ។ បើតាមរបាយការណ៍ដែលផ្សព្វផ្សាយដោយបេឡាជាតិសន្តិសុខសង្គមក្នុងពេលកន្លងមកបានឱ្យដឹងថា នៅក្នុងចំណោមរថយន្តដែលកំពុងផ្តល់សេវាដឹកជញ្ជូនកម្មករនិយោជិតទៅមកបំពេញ ការងារ […]
  • ជុំវិញសង្គ្រាមនៅហ្គាហ្សា អាមេរិក និងសម្ព័ន្តមិត្ត ជំរុញក្រុមហាម៉ាសឲ្យទទួលយកសំណើបទឈប់បាញ់របស់ អ៊ីស្រាអែល ដោយសារព័ត៌មាន Al Jazeera នៅថ្ងៃទី៣០ ខែមេសានេះ បានចុះផ្សាយថា សហរដ្ឋអាមេរិក និងចក្រភពអង់គ្លេស បានជំរុញឲ្យក្រុមប្រដាប់អាវុធប៉ាឡេស្ទីនហាម៉ាសទទួលយកសំណើរបស់អ៊ីស្រាអែលចំពោះបទឈប់បាញ់ក្នុងសង្គ្រាមនៅ ហ្គាហ្សា និងការដោះលែងចំណាប់ខ្មាំងមួយចំនួន។ នៅកិច្ចប្រជុំវេទិកាសេដ្ឋកិច្ចពិភពលោកក្នុងរដ្ឋធានីរីយ៉ាដ ប្រទេសអារ៉ាប៊ីសាអូឌីត រដ្ឋមន្ត្រីការបរទេសអង់គ្លេសលោក David Cameron បានឲ្យដឹងថា សំណើរបស់អ៊ីស្រាអែលដែលប្រគល់ទៅឲ្យក្រុមហាម៉ាសរួមមានបទឈប់បាញ់រយៈពេល ៤០ ថ្ងៃនៅក្នុងសង្គ្រាមនៅតំបន់ហ្គាហ្សា និងការដោះលែងអ្នកទោសប៉ាឡេស្ទីនរាប់ពាន់នាក់ ជាថ្នូរនឹងការដោះ លែងចំណាប់ខ្មាំងអ៊ីស្រាអែលមួយចំនួន ។ លោកសង្ឃឹមថា ក្រុមហាម៉ាសនឹងទទួលយកសំណើនេះ ហើយបានសង្កត់ធ្ងន់ថា សង្រ្គាមនឹងមិនបញ្ចប់នោះទេរហូតដល់ចំណាប់ខ្មាំងទាំងអស់ត្រូវបានដោះលែង។ ចំណែករដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken ក៏ដាក់ក្ដីសង្ឃឹមដែរថា ក្រុមហាម៉ាសនឹងទទួលយកសំណើនេះ។ សំណើបទឈប់បាញ់រយៈ ពេល ៤០ ថ្ងៃនេះកើតឡើង នៅពេលដែលគណៈប្រតិភូជាន់ខ្ពស់របស់ក្រុមហាម៉ាសធ្វើដំណើរទៅកាន់ប្រទេសអេហ្ស៊ីបសម្រាប់ការចរចាចុងក្រោយដែលមានគោល បំណងផ្អាក ឬបញ្ឈប់សង្គ្រាមឥតឈប់ឈររបស់អ៊ីស្រាអែលទៅលើតំបន់ហ្គាហ្សា ខណៈគណៈប្រតិភូក្រុមហាម៉ាសរំពឹងឆ្លើយ តបទៅនឹងសំណើចុងក្រោយនេះ។ អេហ្ស៊ីប កាតា និងអាមេរិកបានធ្វើការសម្រុះ សម្រួលកិច្ចព្រមព្រៀងរវាងអ៊ីស្រា អែល និងក្រុមហាម៉ាសអស់រយៈពេលជាច្រើនខែ ប៉ុន្តែការចរចារការទូតនៅប៉ុន្មានថ្ងៃថ្មីៗនេះហាក់ដូចជាបង្ហាញពីការជំរុញថ្មីមួយឆ្ពោះទៅរកការបញ្ឈប់ភ្លើងសង្គ្រាមជិត ៧ ខែនេះ៕
  • ILO ប្រចាំកម្ពុជា៖ គាំទ្រអ្វីដែលរដ្ឋាភិបាលអាណត្តិទី៧សម្រេចបានក្នុងការផ្តល់អត្ថប្រយោជន៍ដល់កម្មករនៅទូទាំងប្រទេស លោក ទន់ សោភ័ណ អ្នកសម្របសម្រួលថ្នាក់ជាតិអង្គការ ILO ប្រចាំកម្ពុជាបានលើកឡើងថា រាជរដ្ឋាភិបាលកម្ពុជាអាណត្តិទី៧បានសម្រេចកិច្ចការងារជាច្រើនក្នុងការផ្តល់អត្ថប្រយោជន៍ ការពារសិទ្ធិ ដល់កម្មករនិយោជិត និងបង្កើតឱ្យមានសុខដុមនីយកម្មនៅក្នុងរោងចក្រសហគ្រាសនៅទូទាំងប្រទេស។ លោកគូសបញ្ជាក់ថា អត្ថប្រយោជន៍ទាំងនោះមានដូចជា រាជរដ្ឋាភិបាលកម្ពុជាបានរក្សាការដំឡើងប្រាក់ឈ្នួលជាទៀងទាត់ជូនកម្មករប្រចាំឆ្នាំ២០២៤, អនុញ្ញាតឱ្យកម្មករនិយោជិតប្រើប័ណ្ណ ប.ស.ស. ទទួលបានការថែទាំសុខភាពដោយឥតគិតថ្លៃ និងបានពង្រីកវិសាលភាពនៃបេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) នៅក្នុងអាណត្តិទី៧នេះ។ លើសពីនេះទៅទៀត រាជរដ្ឋាភិបាលក៏បានបន្តផ្តល់ប្រាក់ឧបត្ថម្ភទៅដល់កម្មការិនីដែលមានផ្ទៃពោះ អំឡុងពេលសម្រាល រហូតក្រោយពេលសម្រាលកូនផងដែរ។ លោកបន្ថែមថា រាជរដ្ឋាភិបាលក៏បានដាក់ឱ្យអនុវត្តជាផ្លូវការការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសទៅដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ ១,៥ លាននាក់ ដែលកម្មវិធីនេះក៏បានបើកឱកាសឱ្យកម្មករនិយោជិតទៅរៀនជំនាញបន្ថែម (Re-Skill, Up-Skill) ដោយកម្មវិធីបណ្តុះបណ្តាលនេះមានសារសំខាន់ណាស់ទៅដល់កម្មករ និងបុគ្គលិកទាំងឡាយណាដែលចង់បន្ថែមជំនាញ ពីព្រោះពួកគេមានលទ្ធភាពក្នុងអភិវឌ្ឍជំនាញ និងសមត្ថភាពប្រសើរជាងមុន។ លោកបានគូសបញ្ជាក់បន្តថា កម្មវិធីប្រកួតប្រជែង សហគ្រាសមួយ ជាសហគមន៍សុខសាន្តមួយ ដែលក្រសួងការងារទើបតែប្រកាសដាក់ឱ្យអនុវត្តក៏ជាកិច្ចការងារមួយដ៏មានសារសំខាន់ណាស់ក្នុងការបង្កើតឱ្យមានសុខដុមនីយកម្មទំនាក់ទំនងវិជ្ជាជីវៈនៅក្នុងរោងចក្រសហគ្រាសនៅកម្ពុជា។ ទន្ទឹមនឹងការគាំទ្រនេះ លោកស្នើឱ្យរាជរដ្ឋាភិបាលកម្ពុជាអាណត្តិទី៧នេះកែសម្រួលចំណុចខ្វះខាតមួយចំនួនបន្ថែមទៀត ដើម្បីធ្វើឱ្យប្រសើរឡើងនូវវិស័យការងារនៅកម្ពុជា ក៏ដូចដើម្បីលើកកម្ពស់សិទ្ធិ និងជីវភាពរបស់បងប្អូនកម្មករនិយោជិតឱ្យកាន់តែប្រសើរថែមទៀតផងដែរ។ គូរកត់សម្គាល់ថា រាជរដ្ឋាភិបាលកម្ពុជានីតិកាលទី៧ ដែលមានក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានសម្រេចកិច្ចការសំខាន់ៗជាច្រើននៅដើមអាណត្តិនេះ ដែលជាអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី […]
  • អាជ្ញាធរជាតិអប្សរា ប្រទះឃើញបំណែករូបព្រះពុទ្ធបដិមាធ្វើពីថ្មភក់ ចំនួនជាង១០០បំណែក នៅប្រាសាទតាព្រហ្ម ក្រុមការងារនាយកដ្ឋានអភិរក្សប្រាសាទ និងបុរាណវិទ្យា នៃអាជ្ញាធរជាតិអប្សរា បានប្រទះឃើញបំណែករូបព្រះពុទ្ធបដិមាធ្វើពីថ្មភក់ប្រមាណជាង១០០បំណែក នៅក្នុងបរិវេណរបស់ប្រាសាទតាព្រហ្ម ខណៈពេលដែលជីកដីធ្វើកំណាយសម្រាប់ស្រាវជ្រាវ កាលពីពេលថ្មីៗ។ បំណែកបដិមាទាំងនោះ មានដូចជា រូបព្រះពុទ្ធគង់ភ្នែនប្រក់នាគ រូបលោកកេស្វរៈ រូបព្រះពុទ្ធគង់ភ្នែនប្រក់នាគសមាធិ រូបប្រាជ្ញាបារមិតា រូបព្រះកេសព្រះពុទ្ធប្រក់នាគមួយកំណាត់ ដាច់ត្រឹម ក បាល័ង្ល និងបំណែកដៃជើងជាដើម។ បុរាណវិទូ លោកស្រី នេត ស៊ីមន ឱ្យដឹងថា ដំបូងឡើយ គឺក្រុមការងារបានទៅធ្វើការសម្អាតគំនរដី ដែលស្ថិតផ្នែកខាងត្បូង នៃកំពែងថ្មបាយក្រៀមរបស់រោងទងទី៣ នៃប្រាសាទតាព្រហ្ម ដើម្បីរៀបចំសម្រង់ប្លង់បំណែកថ្មដែលរាយប៉ាយ ព្រមទាំងមានការថតរូប ចុះបញ្ជីចូលទៅក្នុងប្លង់រួមរបស់ប្រាសាទឱ្យមានសណ្ដាប់ធ្នាប់ ដោយសារតែនៅទីនោះ មានថ្មរាយប៉ាយច្រើន។ កំឡុងពេលសម្អាត ក្រុមការងារ ក៏បានប្រទះ ឃើញបំណែករូបបដិមាជាច្រើននៅទីនោះ។ លោកស្រី ស៊ីមន មានប្រសាសន៍ទៀតថា ដោយសារតែក្រុម ការងារប្រទះឃើញបំណែកបដិមាកប់នៅក្នុងដីជម្រៅពី១០ទៅ ១៥សង់ទីម៉ែត្រ កាន់តែច្រើននោះ ក៏សម្រេចស្នើសុំយោបល់ពីថ្នាក់លើ ធ្វើរណ្តៅកំណាយ ដើម្បីស្រាវជ្រាវរកនៅក្រោមដីបន្ថែមទៀត។ នៅពេលជីកកាយដីជ្រៅបន្តិច ក៏ប្រទះឃើញបំណែករូបបដិមាកាន់តែច្រើន សរុបប្រហែលជាង១០០បំណែក។ រហូតមកដល់ពេលនេះ ក្រុមការងារមិនទាន់ដឹងច្បាស់នៅឡើយទេ ថាតើក្នុងជម្រៅដីចុះទៅក្រោមទៀតអាចនៅតែមានបដិមាដែរឬក៏យ៉ាងណាឡើយ។ បច្ចុប្បន្នក្រុមការងារ កំពុងតែលើកយកបំណែករូបបដិមាជាច្រើនដែលគេបានប្រទះឃើញនោះ […]
  • សម្ដេចតេជោ ហ៊ុន សែន ថ្វាយព្រះរាជដំណើរ ព្រះចៅស៊ុលតង់ ហាជី ហាសិនណល់ ប៊ូលហ្កះ ព្រះមហាក្សត្រប្រ៊ុយណេ ដារូសាយាងធ្វើមាតុភូមិនិវត្តន៍ នៅរសៀលថ្ងៃអង្គារ ៧រោច ខែចេត្រ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៧ ត្រូវនឹង ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៤ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញថ្វាយព្រះរាជដំណើរ ព្រះចៅស៊ុលតង់ ហាជី ហាសិនណល់ ប៊ូលហ្កះ ព្រះមហាក្សត្រ នៃប្រទេសប្រ៊ុយណេ ដារូសាឡឹម និងព្រះរាជបុត្រា អាប់ឌុល ម៉ាទីន យាងធ្វើមាតុភូមិនិវត្តន៍ បន្ទាប់ពីបានយាងមកកាន់ប្រទេសកម្ពុជាកាលពីរាត្រី ថ្ងៃចន្ទទី២៩ ខែមេសា ឆ្នាំ២០២៤។ នៅក្នុងឱកាស នៃការថ្វាយព្រះរាជដំណើរ របស់ព្រះអង្គ នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ក៏មានការអញ្ជើញចូលរួមពីកូនប្រុសទាំងពីររបស់សម្ដេចតេជោផងដែរ រួមមាន ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ានិត មេបញ្ជាការរងកងទ័ពជើងគោក និងមន្ត្រីពាក់ព័ន្ធមួយចំនួនទៀតផងដែរ៕
  • ព្រះមហាក្សត្រប្រុយណេ និងព្រះរាជបុត្រ យាងសោយព្រះក្រយាពេលព្រឹក ជាមួយសម្តេចតេជោ ហ៊ុន សែន និងកូនៗ នៅព្រឹកថ្ងៃអង្គារ ទី៣០ ខែមេសា ឆ្នាំ២០២៤នេះ ព្រះចៅស៊ុលតង់ ហាជី ហាសិនណល់ ប៊ូលហ្កះ ព្រះមហាក្សត្រប្រទេសប្រ៊ុយណេ ដារូសាឡឹម និងព្រះរាជបុត្រ អាប់ឌុល ម៉ាទីន សព្វព្រះរាជហឫទ័យយាងសោយព្រះក្រយាជាមួយសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា រួមជាមួយកូនប្រុសទាំង៣រូប រួមមានសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា, ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងឧត្តមសេនីយ៍ឯក ហ៊ុន ម៉ានិត មេបញ្ជាការរងកងទ័ពជើងគោក។ ព្រះរាជពិធីសោយព្រះក្រយាព្រឹករបស់ព្រះចៅស៊ុលតង់ និងព្រះរាជបុត្រ ជាមួយសម្តេចតេជោ ហ៊ុន សែន និងកូនប្រុសទាំង៣ ត្រូវបានធ្វើឡើងនៅសណ្ឋាគាររូសវូត ក្នុងអគារវឌ្ឍនៈ ដែលជាសណ្ឋាគារដ៏ប្រណិតកណ្តាលរាជធានីភ្នំពេញ។ ព្រះរាជពិធីសោយព្រះក្រយានោះ បានប្រព្រឹត្តទៅក្រោមបរិយាសរីករាយ និងស្និទ្ធស្នាលបំផុតប្រៀបដូចជាគ្រួសារតែមួយ។ ព្រះចៅស៊ុលតង់ ហាជី ហាសិនណល់ ប៊ូលហ្កះ និងព្រះរាជបុត្រ បានយាងមកដល់ប្រទេសកម្ពុជានៅវេលាម៉ោងជាង៧យប់ថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៤ បន្ទាប់ពីព្រះអង្គបញ្ចប់ព្រះរាជដំណើរទស្សនកិច្ចនៅប្រទេសថៃ។ ព្រះរាជដំណើរពីប្រទេសថៃ មកកាន់ប្រទេសកម្ពុជា ព្រះចៅស៊ុលតង់ បានសព្វព្រះរាជហឫទ័យយាងបើកយន្តហោះដ៏ធំដោយផ្ទាល់ព្រះអង្គថែមទៀតផង។ […]
  • ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ចាត់នាយកខុទ្ទកាល័យនាំថវិកា៨០លានរៀល ជូនគ្រួសារយោធិនពលីក្នុងឧបទ្ទវហេតុផ្ទុះគ្រាប់! ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ នាព្រឹកថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៤នេះ បានចាត់តាំង ឯកឧត្តមសន្តិបណ្ឌិត ខៀវ សុភ័គ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជានាយកខុទ្ទកាល័យ ដឹកនាំប្រតិភូចូលរួមរំលែកមរណទុក្ខនិងប្រគល់ថវិកាសរុបចំនួន៨០លានរៀល ជូនឯកឧត្តមនាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ ដើម្បីប្រគល់ជូនក្រុមគ្រួសារសពយោធិនទាំង២០រូប ដែលពលីក្នុងឧបទ្ទវហេតុផ្ទុះគ្រាប់ នៅទីបញ្ជាការយោធភូមិភាគទី៣ ក្នុងខេត្តកំពង់ស្ពឺ កាលពីថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៤។​ ឯកឧត្តមសន្តិបណ្ឌិត ខៀវ សុភ័គ ក៏បានថ្លែងអំណរគុណចំពោះកិច្ចសហប្រតិបត្តិការរបស់ក្រសួងការពារជាតិ ជាពិសេសកងយោធពលខេមរភូមិន្ទ ជាមួយក្រសួង មហាផ្ទៃ លើការងារសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម ធ្វើឱ្យក្រសួងទាំងពីរមានលទ្ធ ភាពកាន់តែខ្ពស់និងគ្រប់ជ្រុងជ្រោយក្នុងការបំពេញតួនាទី និងភារកិច្ចបម្រើជាតិនិងប្រជាជន ស្របតាមយុទ្ធសាស្រ្តបញ្ចកោណរបស់រាជរដ្ឋាភិ បាលកម្ពុជា នីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំប្រកបដោយទស្សនៈវិស័យជឿនលឿនរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត។ ជាការឆ្លើយតប ឯកឧត្តមនាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ ក្នុងនាមឯកឧត្តមនាយឧត្តមសេនីយ៍ ទៀ […]
  • អាជ្ញាធរមីន ទទួលថវិកាសប្បុរសធម៌ ពីវិទ្យាស្ថានបណ្តុះ បណ្តាលវិស័យកាត់ដេរនៅកម្ពុជា (CGTI) អាជ្ញាធរមីន : ព្រឹកថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តមបណ្ឌិត លី ធុជ ទេសរដ្ឋមន្រ្តី អនុប្រធានទី១ អាជ្ញាធរមីន បានអញ្ជើញចូលរួមជាអធិបតីក្នុងពិធីប្រគល់-ទទួលថវិកាសប្បុរសធម៌ ពីវិទ្យាស្ថានបណ្តុះបណ្តាលវិស័យកាត់ដេរនៅកម្ពុជា (CGTI) ដែលផ្តល់ជូនដោយលោក Robert Hwang អនុប្រធានសមាគមវាយនភណ្ឌ សម្លៀកបំពាក់ ស្បែកជង និងផលិតផលធ្វើដំណើរនៅកម្ពុជា (TAFTAC) និងលោក Andrew Tey នាយកវិទ្យាស្ថានបណ្តុះបណ្តាលវិស័យកាត់ដេរនៅកម្ពុជា។ នាឱកាសនោះ លោក Robert Hwang អនុប្រធានអនុប្រធានសមាគមវាយនភ័ណ្ឌ សម្លៀកបំពាក់ ស្បែកជេីង និងផលិតផលធ្វើដំណើរនៅកម្ពុជា បានមានប្រសាសន៍ថា ការផ្តល់ថវិការសប្បុរសធម៌នេះ ជាការបង្ហាញពីការប្តេជ្ញាចិត្ត និងការចូលរួមរបស់វិទ្យាស្ថានបណ្តុះបណ្តាលវិស័យកាត់ដេរនៅកម្ពុជា ក្នុងការលុបបំបាត់ការរងគ្រោះដោយសារគ្រាប់មីនរបស់ប្រជាពលរដ្ឋខ្មែរ ហើយលោកបានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះបេសកកម្មរបស់អាជ្ញាធរមីន ក្នុងការលុបបំបាត់ការរងគ្រោះដោយសារគ្រាប់មីន និងយុទ្ធភ័ណ្ធគ្រឿងផ្ទុះ ជាពិសេសប្រែក្លាយដីមីនឱ្យក្លាយជាកន្លែងមានសុវត្ថិភាពសម្រាប់ការរស់នៅ និងអភិវឌ្ឍន៍។ ឯកឧត្តមបណ្ឌិត លី ធុជ ទេសរដ្ឋមន្ត្រី និងជាអនុប្រធានទី១ អាជ្ញាធរមីន បានថ្លែងអំណរគុណដល់វិទ្យាស្ថានបណ្តុះបណ្តាលវិស័យកាត់ដេរនៅកម្ពុជា ដែលបានផ្តល់ថវិកាសប្បុរសធម៌ និងតែងតែគាំទ្រដល់សកម្មភាពមីននៅកម្ពុជា។ ក្នុងពិធីនេះដែរ […]
  • បាក់ទំនប់ទឹក នៅប្រទេសកេនយ៉ា ផ្តាច់ជីវិតមនុស្ស ៣៥នាក់ មនុស្សចំនួន៣៥នាក់ ត្រូវបាត់បង់ជីវិត ខណៈរាប់សិបនាក់ទៀតរកមិនទាន់ឃើញ ក្នុងហេតុការណ៍បាក់ទំនប់ទឹកនៅតំបន់ Nakuru ភាគខាងត្បូងប្រទេសកេនយ៉ា។ ប្រទេសកេនយ៉ា បានរងគ្រោះដោយសារតែភ្លៀងធ្លាក់ឥតឈប់ បង្កជាទឹកជំនន់ភ្លាមៗ ដោយសារទឹកឡើងលើសកម្រិត ទើបធ្វើឲ្យទំនប់ទប់លែងជាប់ និងបានបាក់ពន្លិចផ្ទះសម្បែងរបស់ប្រជាជន។ ក្រោយហេតុ ការណ៍ ក្រុមជួយសង្គ្រោះបានជីកកកាយតាមដីភក់ និងកម្ទេចកម្ទី ក្នុងក្តីសង្ឃឹមរកឃើញអ្នកនៅរស់រានមានជីវិត ប៉ុន្តែអភិបាលប្រចាំតំបន់ បានព្រមានថា តួលេខមនុស្សស្លាប់អាចកើនឡើង លើសនេះច្រើនទៀត។ ហេតុការណ៍នេះកើតឡើង ស្របពេលទឹកជំនន់ បានជន់លិចតំបន់ដ៏ធំនៃប្រទេសកេនយ៉ា ដោយសម្លាប់មនុស្សយ៉ាងតិច១០០នាក់ និងបង្ខំឲ្យអ្នកស្រុករាប់ពាន់នាក់ ចាកចេញពីផ្ទះសម្បែងចាប់តាំងពីខែមីនាមក។ នៅថ្ងៃចន្ទ សមាគមកាកបាទក្រហមកេនយ៉ាប្រកាសថា មនុស្សមួយចំនួនត្រូវបញ្ជូនទៅមណ្ឌលសុខភាពនៅតំបន់ Mai Mahiu ដោយសារតែទឹកជំនន់ភ្លាមៗ បង្កផលប៉ះពាល់ដល់ភូមិ Kamuchiri។សូមបញ្ជាក់ ប្រទេសកេនយ៉ា តែងជួបប្រទះភ្លៀងធ្លាក់ខ្លាំងចាប់តាំងពីពាក់កណ្តាលខែមីនាទៅ ប៉ុន្តែភ្លៀងធ្លាក់ខ្លាំងខុសប្រក្រតីកាលពីសប្តាហ៍មុន បានបង្កជាគ្រោះទឹកជំនន់ទ្រង់ទ្រាយធំ។ លោក Jagan Chapagain អគ្គលេខាធិការនិងជានាយកប្រតិបត្តិសហព័ន្ធកាកបាទក្រហមអន្តរជាតិ បាននិយាយនៅលើបណ្តាញសង្គម X ថា ប្រទេសកេនយ៉ា កំពុងប្រឈមមុខនឹងវិបត្តិទឹកជំនន់កាន់តែអាក្រក់ទៅៗ ដោយសារឥទ្ធិពល El Niño។ ចាប់តាំងពីខែវិច្ឆិកាឆ្នាំ២០២៣ បាតុភូតនេះ បានបង្កឲ្យមានទឹកជំនន់ដ៏សាហាវ ដែលផ្តាច់ជីវិតមនុស្សជាងមួយរយនាក់ […]
  • សីតុណ្ហភាពឡើងដល់កំពូល ៥៣អង្សាសេនៅហ្វីលីពីន សារព័ត៌មាន ABS-CBN បានរាយការណ៍នៅថ្ងៃចន្ទទី២៩ ខែមេសាថា ទីក្រុង Iba ក្នុងខេត្ត Zambales នៃប្រទេសហ្វីលីពីន បានជួបប្រទះនឹងថ្ងៃក្តៅបំផុត ដោយសីតុណ្ហភាពហក់ឡើងដល់កម្រិតកំពូល ៥៣ អង្សាសេ។ យោងតាមការិយាល័យអាកាសធាតុ PAGASA, សីតុណ្ហភាពនៅ Iba បានហក់ឡើងយ៉ាងឆាប់រហ័សត្បិតអី បីបួនថ្ងៃមុននេះ គេវាស់វែងឃើញថា សីតុណ្ហភាពនៅទីនោះ ឈរត្រឹម៤២ទៅ៤៣អង្សាសេប៉ុណ្ណោះ។ ស្របពេលជាមួយគ្នានោះដែរ PAGASA បានប្រកាសដាក់តំបន់ចំនួន៣៦ ក្នុងបញ្ជីគ្រោះថ្នាក់ព្រោះថា កម្តៅកំពុងបង្កទុក្ខវេទនានៅទីនោះ។ ហ្វីលីពីនព្រួយបារម្ភខ្លាំងគឺថា កម្តៅអាចប៉ះពាល់ដល់ផលិតកម្មកសិកម្ម កង្វះទឹកស្អាតនិងថាមពល ព្រមទាំងបង្កទុក្ខលំបាកដល់សិស្សនិស្សិតផងដែរ។សាលារៀនជាច្រើនត្រូវបានប្រកាសបិទទ្វារ ប៉ុន្តែតម្រូវឲ្យសិស្សរៀនតាមអនឡាញវិញ ព្រោះតែមន្ត្រីគិតគូរពីសុខទុក្ខរបស់សិស្ស ខណៈដែលរលកកម្តៅត្រូវគេព្យាករថា នឹងបន្តវាយប្រហារប្រទេសនេះ រហូតដល់ចុងខែឧសភាឯណោះ។ ទិន្នន័យរបស់ក្រសួងអប់រំបង្ហាញថា សាលា រៀនរាប់ពាន់ ត្រូវផ្អាកដោយសារកម្តៅ ជាហេតុប៉ះពាល់ដល់សិស្សជាង ៣.៦លាននាក់។ រម្លឹកទៅកាលពីឆ្នាំមុន សីតុណ្ហភាពសកល បានកើនឡើងខ្ពស់បំផុត ហើយទីភ្នាក់ងារអាកាសធាតុរបស់អង្គការសហប្រ ជាជាតិ និយាយថា តំបន់អាស៊ី កំពុងឡើងកម្តៅក្នុងល្បឿនយ៉ាងលឿន ជាពិសេសប្រទេសហ្វីលីពីននេះតែម្តង៕
  • សម្ដេចតេជោជឿជាក់ថា គោលដៅ ១ពាន់លានដុល្លារអាម៉េរិក នៃការផ្លាស់ប្តូរពាណិជ្ជកម្មកម្ពុជា-តួកគី នឹងអាចសម្រេចបាននាពេលខាងមុខ សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាជឿជាក់ថាគោលដៅ ១ពាន់លានដុល្លារអាម៉េរិក នៃការផ្លាស់ប្តូរពាណិជ្ជកម្មរវាងប្រទេសទាំងពីរ (កម្ពុជា-តួកគី) នឹងអាចសម្រេចបាននាពេលខាងមុខ។ សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជា ណាចក្រកម្ពុជា បានមានប្រសា សន៍សម្ដែងនូវការជឿជាក់ថាគោលដៅ ១ពាន់លានដុល្លារអាម៉េរិក នៃការផ្លាស់ប្តូរពាណិជ្ជកម្មរវាងប្រទេសទាំងពីរ (កម្ពុជា-តួកគី) នឹងអាចសម្រេចបាននាពេលខាងមុខ។ នេះបើតាមផលទ្ធផលនៃជំនួបសម្ដេចជោហ៊ុន សែន ប្រធានព្រឹទ្ធសភា ជាមួយលោកជំទាវ ÜLKÜ KOCAEFE ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋតួកគី ប្រចាំព្រះរាជាណា ចក្រកម្ពុជា នាព្រឹកថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៤ នៅវិមានព្រឹទ្ធសភា។ លោកជំទាវឯកគ្គរដ្ឋទូតតួកគី បានសម្ដែងនូវក្តីរីករាយ និងមានមោទនភាព ដោយឃើញទំនាក់ទំនងរវាងកម្ពុជា និងទួកគី មានការរីកចម្រើនជាលំដាប់ ក្នុងនោះមានការបើកការិយាល័យពាណិជ្ជកម្ម ថ្វីត្បិតតែទំហំពាណិជ្ជកម្មមានទំហំតូច ក៏ប៉ុន្តែប្រទេសទាំងពីរបានឯកភាពគ្នា ក្នុងការជំរុញទំហំពាណិជ្ជកម្មនេះ ឲ្យកើនដល់១ពាន់លានដុល្លារផងដែរនាពេលខាងមុខ ទំនាក់ ទំនងកាន់តែច្រើនឡើង រវាងប្រជាជន និងប្រជាជន។ លោកជំទាវបានមានប្រសាសន៍បន្ថែមទៀតថា ក្រុមហ៊ុនអាកាសចរណ៍តួកគី គ្រោងនឹងពង្រីកការហោះហើរមកកម្ពុជានាពេលខាងមុខ ហើយសង្ឃឹមថា ការភ្ជាប់ទំនាក់ទំនងនេះ នឹងធ្វើឱ្យទំនាក់ទំនងរវាងប្រជាជន និងប្រជាជន […]
  • បទវិភាគ÷ ចលនាជាតិគាំទ្រគម្រោងព្រែកជីកហ្វូណនតេជោ បិទបញ្ចប់នយោបាយជ្រុលនិយមនៅកម្ពុជា សន្ទុះនៃការគាំទ្រគម្រោងព្រែកជីក ហ្វូណនតេជោ កំពុងកើតឡើងយ៉ាងផុលផុសដូចទឹកបាក់ទំនប់។ ប្រជាពលរដ្ឋខ្មែរទាំងក្នុងនិងក្រៅប្រទេស និស្សិត បញ្ញវន្ត មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ព្រះសង្ឃ ស្ថាប័នជាតិ និងក្រោមជាតិ ព្រមទាំងបក្សនយោបាយនិងអង្គការសង្គមស៊ីវិលផង បានចេញញ្ញត្តិ និងបញ្ចេញសំឡេងគាំទ្រយ៉ាងកងរំពងដើម្បីឱ្យរាជរដ្ឋាភិបាលសម្រេចគម្រោងព្រែកជីកនេះឱ្យទាល់តែបាន។ ការគាំទ្រគម្រោងព្រែកជីកដ៏មានសារសំខាន់មួយនេះកំពុងក្លាយជាចលនាជាតិយ៉ាងធំទូលំទូលាយនិងបង្ហាញឱ្យឃើញពីមហាសាមគ្គីជាតិផ្ទៃក្នុងខ្មែរយ៉ាងរឹងមាំ។ គម្រោងព្រែកជីកហ្វូណនតេជោមានអត្ថប្រយោជន៍ដ៏មហាសាលសម្រាប់កម្ពុជាពោលគឺ វាអាចកាត់បន្ថយរយៈពេល ចម្ងាយ និងតម្លៃនៃការដឹកជញ្ជូនដែលអំណោយផលដល់ភាពប្រកួតប្រជែងនៃទំនិញកម្ពុជា។ អាចបង្កើតតំបន់ពាណិជ្ជកម្ម មជ្ឈមណ្ឌលភស្តុភារកម្ម និងការអភិវឌ្ឍផែរណបថ្មីៗជាច្រើន។ ក្រៅពីនោះ ព្រែកជីកនេះក៏អំណោយផលដល់ការអភិវឌ្ឍកសិកម្ម ប្រព័ន្ធធារាសាស្ត្រ វារីវប្បកម្ម និងការចិញ្ចឹមសត្វផងដែរ។ ព្រែកជីកនេះក៏នឹងជួយគាំទ្រដល់ការអភិវឌ្ឍប៉ូលសេដ្ឋកិច្ចទី៤របស់កម្ពុជា ដោយបង្កើតការងារបន្ថែមនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ កំពង់ផែស្វយ័តភ្នំពេញ និងកំពង់ផែផ្សេងៗទៀត ថែមទាំងជួយជំរុញការអភិវឌ្ឍផ្នែកនគរូបនីយកម្ម ក៏ដូចជាផ្នែកអចលនទ្រព្យ។ នៅមានផលប្រយោជន៍ជាច្រើនទៀតដែលពលរដ្ឋរស់នៅតាមដងព្រែកទទួលបាន។ ផលប្រយោជន៍ដ៏មហិមានេះហើយដែលជំរុញឱ្យប្រជាពលរដ្ឋខ្មែរគ្រប់ទិសទីផ្តល់ការគាំទ្រដោយឥតរារែកដល់គម្រោងព្រែកជីកនេះ។ ចម្លែកអីតែអ្នកនយោបាយប្រឆាំងជ្រុលនិយម ចាស់តែវស្សា តែខ្លីបញ្ញាស្មារតី ស្រាប់តែចេញមុខប្រឆាំងដោយលើកហេតុផលដូចគ្នាទាំងស្រុងទៅនឹងបរទេសដែលរារាំងគម្រោងព្រែកជីករបស់កម្ពុជា។ ការចេញមុខប្រឆាំងផលប្រយោជន៍ជាតិខ្លួនឯងកំពុងធ្វើឱ្យអ្នកនយោបាយរូបនោះត្រូវបង់ថ្លៃយ៉ាងខ្ពស់ហួសពីការស្មាននោះគឺការថ្កោលទោសពីប្រជាពលរដ្ឋគ្រប់ទិសទី ខណៈដែលសកម្មជននិងអ្នកគាំទ្ររបស់ខ្លួនបានដើរចេញជាបន្តបន្ទាប់។ សរុបមកវិញ ចលនាជាតិដ៏ធំធេងដើម្បីគាំទ្រព្រែកជីកហ្វូណនតេជោ ដែលកើតឡើងពេលនេះកំពុងបង្ហាញពីការរួបរួមរបស់ខ្មែរគ្រប់មជ្ឈដ្ឋានជាមួយរាជរដ្ឋាភិបាលដើម្បីសម្រេចសមិទ្ធផលធំៗជាប្រវត្តិសាស្ត្រនិងជាប្រយោជន៍ជាតិដ៏យូរអង្វែង។ ផ្ទុយទៅវិញ ចលនាជាតិនេះកំពុងដាក់ឱ្យអ្នកនយោបាយប្រឆាំងជ្រុលនិយមក្នុងសភាពឯកោកាន់តែខ្លាំងលើសពេលណាៗទាំងអស់។ នេះជាសញ្ញាបញ្ជាក់ប្រាប់ថា មនោគមន៍វិជ្ជានយោបាយជ្រុលនិយមនៅកម្ពុជាបានមកដល់ទីបញ្ចប់ហើយ៕

ចំនួនអ្នកស្លាប់ដោយគ្រោះរញ្ជួយដី នៅខេត្តស៊ីឈួន កើន ឡើងដល់ ៨២នាក់


កញ្ញា ១០
០៨:០៩:១៦ ព្រឹក ២០២២
  ៣២៦ Views
ចំនួនអ្នកស្លាប់ដោយសារការរញ្ជួយដី កាលពីថ្ងៃចន្ទនៅខេត្តស៊ីឈួន ភាគនិរតីនៃប្រទេសចិន មានចំនួន៨២នាក់ហេីយ។ គួរបញ្ជាក់ថាចំណុចកណ្តាល នៃការរញ្ជួយដីកម្រិត ៦.៨រិចទ័រ ស្ថិតនៅតំបន់លួទីង (Luding) ក្នុងខេត្តហ្គាន់ជិ ដែលជាតំបន់ស្វយ័តទីបេ។ការស្វែងរកនិងជួយសង្គ្រោះនៅតែបន្តជាមួយនឹងបុគ្គលិកជាង១០.០០០ នាក់នៅនឹងកន្លែងរួមទាំងទាហានវិស្វករ និងបុគ្គលិកសង្គ្រោះបឋម។ ក្រុមប្រឹក្សា រដ្ឋរបស់ប្រទេសចិនបានបញ្ជូនក្រុមការងារដើម្បីជួយដល់កិច្ចខិតខំប្រឹងប្រែងដោយនិយាយថាអាទិភាពដំបូងគឺការជួយសង្គ្រោះជីវិត។អាជ្ញាធរមូលដ្ឋានក៏កំពុងផ្តល់សេវាប្រឹក្សាផ្លូវចិត្តដល់អ្នកដែលរងផលប៉ះពាល់ផងដែរ៕
ប្រែសម្រួលដោយ ប៊ុន សុភាព
ចែករំលែកបន្ត

  Address:

Northbridge Street, Sleng Roleung Village, Sangkat Toek Thla, Khan Sen Sok, Phnom Penh, Cambodia.                                                                                                                                              

  010 555 253 / 092 86 22 71
  info@seatv.com.kh
  8:00 AM - 6:00 PM

  The Southeast Asia Television (SEATV)