នៅល្ងាចថ្ងៃព្រហស្បតិ៍ ១១ រោច ខែបឋមាសាឍ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី ១៣ ខែកក្កដា ឆ្នាំ២០២៣ នៅទីក្រុងហ្សាការតា សាធារណរដ្ឋឥណ្ឌូណេស៊ី ឯកឧត្តមបណ្ឌិត កៅ គឹមហួន អគ្គលេខាធិការអាស៊ាន បានជួបពិភាក្សាការងារជាមួយ លោកជំទាវ Mélanie Joly រដ្ឋមន្ត្រីការបរទេសកាណាដា ។
នៅក្នុងឱកាសនោះ ភាគីទាំងពីរទន្ទឹងរង់ចាំរៀបចំកិច្ចប្រជុំកំពូលអាស៊ាន-កាណាដា ដើម្បីចាប់ផ្តើមភាពជាដៃគូយុទ្ធសាស្ត្រអាស៊ាន-កាណាដា ក្នុងឱកាសកិច្ចប្រជុំកំពូលអាស៊ានលើកទី ៤៣ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធនៅខែកញ្ញា។






