នៅព្រឹកថ្ងៃព្រហស្បតិ៍ ៤ រោច ខែបឋមាសាឍ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី ៦ ខែកក្កដា ឆ្នាំ២០២៣ នៅទីក្រុងតូក្យូ ប្រទេសជប៉ុន ឯកឧត្តមបណ្ឌិត កៅ គឹមហួន អគ្គលេខាធិការអាស៊ាន បានអញ្ជើញចូលរួមក្នុងពិធីបើកវេទិកាថ្នាក់រដ្ឋមន្ត្រីការទូតកិច្ចការយុត្តិធម៌ (JAD) ដែលផ្តួចផ្តើមដោយប្រទេសជប៉ុន ស្របពេលជាមួយខួប ៥០ ឆ្នាំ នៃមិត្តភាព និងកិច្ចសហប្រតិបត្តិការអាស៊ាន-ជប៉ុន។
JAD នេះ រួមមានព្រឹត្តិការណ៍សំខាន់ៗ ដូចជា កិច្ចប្រជុំពិសេសរដ្ឋមន្ត្រីយុត្តិធម៌រដ្ឋមន្ត្រីយុត្តិធម៌អាស៊ាន-ជប៉ុន ជំនួបរវាងរដ្ឋមន្ត្រីយុត្តិធម៌អាស៊ានជាមួយប្រទេស G7 និងកិច្ចប្រជុំរដ្ឋមន្ត្រីយុត្តិធម៌ប្រទេស G7។






