នៅព្រឹកថ្ងៃពុធ ៧ កើត ខែអស្សុជ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី ៩ ខែតុលា ឆ្នាំ២០២៤ នៅរដ្ឋធានីវៀងច័ន្ទ សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ឯកឧត្តមបណ្ឌិត កៅ គឹមហួន អគ្គលេខាធិការអាស៊ាន បានចូលរួមក្នុងពិធីបើកកិច្ចប្រជុំកំពូលអាស៊ានលើកទី ៤៤ និង៤៥ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ។ ពិធីនេះ ត្រូវបានបើកជាផ្លូវការដោយឯកឧត្តម Sonexay Siphandone នាយករដ្ឋមន្ត្រីប្រទេសឡាវ និងជាប្រធានអាស៊ានឆ្នាំ២០២៤ ដែលមានការចូលរួមពីសំណាក់ប្រមុខរដ្ឋ/រដ្ឋាភិបាលអាស៊ាន ដៃគូសន្ទនារបស់អាស៊ាន រដ្ឋមន្ត្រីការបរទេស និងភ្ញៀវដែលបានអញ្ជើញផ្សេងទៀត។






