នៅព្រឹកថ្ងៃសៅរ៍ ១៤ កើត ខែអស្សុជ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី ២៨ ខែតុលា ឆ្នាំ២០២៣ នៅទីក្រុងតូក្យូ ប្រទេសជប៉ុន ឯកឧត្តមបណ្ឌិត កៅ គឹមហួន អគ្គលេខាធិការអាស៊ានជួបពិភាក្សាការងារជាមួយ លោកជំទាវ Sudawan Wangsuphakijkosol រដ្ឋមន្ត្រីទេសចរណ៍ និងកីឡារបស់ប្រទេសថៃឡង់ដ៏។
នៅក្នុងឱកាសនោះ ឯកឧត្តមអគ្គលេខាធិការអាស៊ាន បានលើកទឹកចិត្តឱ្យប្រទេសថៃ លើកកម្ពស់យ៉ាងខ្លាំងក្លានូវការអនុវត្តស្តង់ដារសណ្ឋាគារបៃតងអាស៊ាន ជាដើម ដើម្បីពង្រឹងការអនុវត្តប្រកបដោយចីរភាព និងកាត់បន្ថយផលប៉ះពាល់នៃបរិស្ថាន លើវិស័យទេសចរណ៍។






