នៅព្រឹកថ្ងៃអង្គារ ១៥ រោច ខែកត្តិក ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី ១២ ខែធ្នូ ឆ្នាំ២០២៣ នៅលេខាធិការដ្ឋានអាស៊ាន ប្រចាំនៅទីក្រុងហ្សាការតា សាធារណរដ្ឋឥណ្ឌូណេស៊ី ឯកឧត្តមបណ្ឌិត កៅ គឹមហួន អគ្គលេខាធិការអាស៊ាន បានអញ្ជើញផ្តល់សន្ទរកថាបើក ក្នុងពិធីចុះហត្ថលេខាលើអនុស្សារណៈយោគយល់គ្នារវាងក្រុមហ៊ុន Huawei Technology ជាមួយមូលនិធិអាស៊ាន និងជាមួយមជ្ឈមណ្ឌលអាស៊ានសម្រាប់ថាមពល ។
ការចុះហត្ថលេខានេះ គឺដើម្បីបន្តកិច្ចសហការស្តីពីការផ្តល់អំណាចដល់យុវជន ក៏ដូចជា ផ្តោតលើបរិវត្តកម្មថាមពលប្រកបដោយចីរភាពផងដែរ។






