នៅព្រឹកថ្ងៃព្រហស្បតិ៍ ៩ រោច ខែភទ្របទ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹងថ្ងៃទី ២៦ ខែកញ្ញា ឆ្នាំ២០២៤ នៅទីក្រុងណាននីង សាធារណរដ្ឋប្រជាមានិតចិន ឯកឧត្តមបណ្ឌិត កៅ គឹម ហួន អគ្គលេខាធិការអាស៊ាន បានអញ្ជើញចូលរួមក្នុងកិច្ចសន្ទនាតុមូលមេដឹកនាំវ័យក្មេងអាស៊ាន-ចិន។
នៅក្នុងឱកាសនោះ ឯមឧត្តមអគ្គលេខាធិការអាស៊ាន បានធ្វើការកោតសរសើរក្រុមយុវជនសម្រាប់ការប្តេជ្ញាចិត្តរបស់ពួកគេក្នុងការបង្កើតទំនាក់ ទំនង និងចូលរួមយ៉ាងផុសផុលអំពីអនាគតនៃទំនាក់ទំនងអាស៊ាន-ចិន។ កិច្ចពិភាក្សាតុមូលនេះ ក៏មានចែកវិញ្ញាបនបត្រដល់អ្នកចូលរួមក្នុងកម្មវិធីកំណើនថ្នាក់ដឹកនាំវ័យក្មេងអាស៊ាន -ចិន ផងដែរ។






