រដ្ឋមន្ត្រីមហាផ្ទៃប្រទេសអូទ្រីស លោក ហ្គ័រហាត ខាន័រ (Gerhard Karner) បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា ប្រទេសអូទ្រីស នឹងវេតូ សមាជិកសហភាពអឺរ៉ុប រូម៉ានី និងប៊ុលហ្គារី ចូលរួមក្នុងតំបន់ឆេនហ្គេន (Schengen) ដោយមិនចាំបាច់មានលិខិតឆ្លងដែន ខណៈលោកបានចូលរួមកិច្ចប្រជុំរបស់សហសេវិកសហភាពអឺរ៉ុប នៅទីក្រុងប្រ៊ុចសែល។ កិច្ចប្រជុំរបស់រដ្ឋមន្ត្រីក្រសួងមហាផ្ទៃរបស់សហភាពអឺរ៉ុប ត្រូវបានគេរំពឹងថា នឹងយល់ព្រមឱ្យប្រទេសក្រូអាត ចូលរួមតំបន់ឆេនហ្គេនដែលបច្ចុប្បន្នមានប្រទេសចំនួន២២ ក្នុងចំណោមប្រទេសសមាជិកទាំង២៧ របស់សហភាពអឺរ៉ុប បូករួមទាំងប្រទេសស្វីស ន័រវេស លីចតេនស្ទីន និងអ៊ីស្លង់៕
ប្រែសម្រួលដោយ: សាំង ម៉ីស៊ូ






