នៅរសៀលថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២០ លោក លី សារី និងលោក គឹង វណ្ណៈ ជាអភិបាលរងខេត្ត បានបន្តដឹកនាំកិច្ចប្រជុំដើម្បីចុះត្រួតពិនិត្យអាងទឹកសម្រាប់បង្ករបង្កើនផល និងជម្រុញការធ្វើកសិកម្មរួមមាន ការដាំដុះដំណាំរួមផ្សំ និងការចិញ្ចឹមសត្វរបស់បងប្អូនប្រជាពលរដ្ឋ ដើម្បីចុះស្រង់ទិន្ន័យ កសិករដាំដុះបន្លែ និងចិញ្ចឹមសត្វ នៅស្រុកភ្នំស្រុក ដែលមានការចូលរួមពីមន្ទីរ ស្ថាប័នពាក់ព័ន្ធ អភិបាលស្រុក ភូមិ ឃុំ បានចូលរួមនៅសាលាស្រុកភ្នំស្រុក។
នៅក្នុងកិច្ចប្រជុំនោះលោក លី សារី និងលោក គឹង វណ្ណៈ បានជម្រុញដល់អាជ្ញាធរចុះផ្សព្វផ្សាយពីមូលនិធិនេះទៅដល់មូលដ្ឋានរបស់ខ្លួន ក្នុងន័យលើកកម្ពស់ជីវភាពប្រជាជនតាមរយៈការជម្រុញធ្វើកសិកម្ម ដាំដុះបន្លែ និងចិញ្ចឹមសត្វ ក្នុងដំណាក់កាលនៃការរាតត្បាតនៃជំងឺកូវីដ-១៩ ហើយអាជ្ញាធរមូលដ្ឋាន ត្រូវចុះស្រង់ទន្និន័យចំនួនប្រជាជនធ្វើកសិកម្ម ដាំដុះបន្លែ និងចិញ្ចឹមសត្វ ដើម្បីចងក្រងជាសហគមន៍ ហើយជម្រុញឲ្យពួកគាត់បន្តការដាំដុះបន្ថែមដើម្បីផ្គត់ផ្គងតម្រូវការទីផ្សាររបស់យើង ដោយផ្តោតសំខាន់លើការដាំដុះបន្លែសុវត្ថិភាពជម្រុញលើកកម្ពស់វិស័យកសិកម្ម ក៏ដូចជាលើកកម្ពស់សេដ្ឋកិច្ចគ្រួសារឲ្យកាន់តែល្អប្រសើរឡើង។
ឆ្លៀតឱកាសនេះឯកឧត្ដម រួមជាមួយក្រុមការងារមន្ទីរជំនាញពាក់ព័ន្ធ បានចុះពិនិត្យអាងទឹកត្រពាំងថ្ម ឋិតនៅភូមិត្រពាំងថ្ម ឃុំប៉ោយចារ ស្រុកភ្នំស្រុក ព្រមទាំងបានជម្រុញណែនាំដល់អាជ្ញាធរស្រុក ត្រៀមរិះរកគ្រប់មធ្យោបាយសម្រាប់ទុកទឹកប្រើប្រាស់នារដូវប្រាំងឆ្នាំបន្ទាប់ កុំឲ្យមានការខ្វះខាត៕
ក្រុមការងារឯកឧត្តម នាយឧត្តមសេនីយ៍ កែ គឹមយ៉ាន បានបន្តចុះមូលដ្ឋានផ្សព្វផ្សាយមូលនិធិ លើកកម្ពស់ជីវភាពបងប្អូនកសិករដាំដុះបន្លែ និងចិញ្ចឹមសត្វ នៅស្រុកភ្នំស្រុក នៅរសៀលថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២០ លោក លី សារី និងលោក គឹង វណ្ណៈ ជាអភិបាលរងខេត្ត បានបន្តដឹកនាំកិច្ចប្រជុំដើម្បីចុះត្រួតពិនិត្យអាងទឹកសម្រាប់បង្ករបង្កើនផល និងជម្រុញការធ្វើកសិកម្មរួមមាន ការដាំដុះដំណាំរួមផ្សំ និងការចិញ្ចឹមសត្វរបស់បងប្អូនប្រជាពលរដ្ឋ ដើម្បីចុះស្រង់ទិន្ន័យ កសិករដាំដុះបន្លែ និងចិញ្ចឹមសត្វ នៅស្រុកភ្នំស្រុក ដែលមានការចូលរួមពីមន្ទីរ ស្ថាប័នពាក់ព័ន្ធ អភិបាលស្រុក ភូមិ ឃុំ បានចូលរួមនៅសាលាស្រុកភ្នំស្រុក។ នៅក្នុងកិច្ចប្រជុំនោះលោក លី សារី និងលោក គឹង វណ្ណៈ បានជម្រុញដល់អាជ្ញាធរចុះផ្សព្វផ្សាយពីមូលនិធិនេះទៅដល់មូលដ្ឋានរបស់ខ្លួន ក្នុងន័យលើកកម្ពស់ជីវភាពប្រជាជនតាមរយៈការជម្រុញធ្វើកសិកម្ម ដាំដុះបន្លែ និងចិញ្ចឹមសត្វ ក្នុងដំណាក់កាលនៃការរាតត្បាតនៃជំងឺកូវីដ-១៩ ហើយអាជ្ញាធរមូលដ្ឋាន ត្រូវចុះស្រង់ទន្និន័យចំនួនប្រជាជនធ្វើកសិកម្ម ដាំដុះបន្លែ និងចិញ្ចឹមសត្វ ដើម្បីចងក្រងជាសហគមន៍ ហើយជម្រុញឲ្យពួកគាត់បន្តការដាំដុះបន្ថែមដើម្បីផ្គត់ផ្គងតម្រូវការទីផ្សាររបស់យើង ដោយផ្តោតសំខាន់លើការដាំដុះបន្លែសុវត្ថិភាពជម្រុញលើកកម្ពស់វិស័យកសិកម្ម ក៏ដូចជាលើកកម្ពស់សេដ្ឋកិច្ចគ្រួសារឲ្យកាន់តែល្អប្រសើរឡើង។ ឆ្លៀតឱកាសនេះឯកឧត្ដម រួមជាមួយក្រុមការងារមន្ទីរជំនាញពាក់ព័ន្ធ បានចុះពិនិត្យអាងទឹកត្រពាំងថ្ម ឋិតនៅភូមិត្រពាំងថ្ម ឃុំប៉ោយចារ ស្រុកភ្នំស្រុក ព្រមទាំងបានជម្រុញណែនាំដល់អាជ្ញាធរស្រុក ត្រៀមរិះរកគ្រប់មធ្យោបាយសម្រាប់ទុកទឹកប្រើប្រាស់នារដូវប្រាំងឆ្នាំបន្ទាប់ កុំឲ្យមានការខ្វះខាត៕ ណុប រក្សា
Posted by SEATV News 24 Hours on Saturday, 25 April 2020





