នាយកដ្ឋានប្រយុទ្ធ នឹងជំងឺឆ្លងរបស់ក្រសួងសុខាភិបាលបានឱ្យដឹងថា រហូតដល់ម៉ោង ៨:៣០ព្រឹក ថ្ងៃទី ២៥ ឧសភា ២០២០ ក្រសួងពុំរកឃេីញជំងឺកូវីដ-១៩ ថ្មីទេ ។
ចំនួនសរុបកូវីដ-១៩ មានចំនួន១២៤នាក់ដដែល ចំនួនសំរាកពេទ្យ២នាក់ ជាសះស្បេីយហេីយចំនួន ១២២នាក់ និងស្លាប់គ្មាន ។
ជំងឺកូវីដ-១៩ នៅតែបន្តគម្រាមកំហែង យេីងជាប់ជានិច្ច សូមបងប្អូនបន្តប្រយ័ត្នជាប់ជានិច្ច ដោយធ្វេីអនាម័យ នៅឃ្លាតឆ្ងាយពីគ្នា មិនចេញក្រៅផ្ទះបេីមិនចាំបាច់ ព្រោះប្រទេសជិតខាងយេីងនិងពិភពលោកកំពុងបន្តរាតត្បាតជំងឺកូវីដ១៩ ដ៏ខ្លាំងក្លានៅឡេីយ ។
ក្រសួងសុខាភិ បាលលើកទឹកចិត្តឲ្យពលរដ្ឋ ត្រូវបន្តអនុវត្តគម្លាតសង្គមបន្តទៀត ដូចជាពន្យាការរៀបអាពាហ៌ពិពាហ៌ ពិធីជប់លៀង ការចាក់ធុងបាសរាំ ។ ល។






