(ខេត្តស្ទឹងត្រែង,ថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២០)៖ ដើម្បីចូលរួមសកម្មភាពមនុស្សធម៌ក្នុងសង្គម ព្រះតេជគុណព្រះ ភិក្ខុចន្ទត្ថេរោ ហ៊ឹម ចាន់ ព្រះចៅអធិការវត្តពោធិញ្ញាណ ហៅវត្តព្រះអង្គធំ និងជាព្រះវិន័យធម៌គណខេត្តស្ទឹងត្រែង បានផ្តល់ជូនអំណោយបានមកពីបានពុទ្ធបរិស័ទ ប្រគល់ជូនសាខាកាកបាទក្រហមកម្ពុជាខេត្តស្ទឹងត្រែង ដើម្បីចូលរួមសកម្មភាពមនុស្សធម៌ក្នុងសង្គម ជួយដល់ ប្រជាពលរដ្ឋក្រីក្រ ជនពិការ ជនងាយរងគ្រោះ កុមារកំព្រា និង ស្រ្តីមេម៉ាយ គ្មានទីពឹង ។
សកម្មភាពផ្តល់សម្ភរៈមនុស្សធម៍នេះបានធ្វើ ឡើង កាលពីថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២០ ម្សិលមិញនេះ ក្នុងបរិវេណវត្តពោធិញ្ញាណ ហៅ វត្តព្រះអង្គធំ ក្រោមវត្តមាន ឯកឧត្តម ម៉ុម សារឿន ប្រធានគណៈកម្មាធិការសាខាកាក បាទក្រហមកម្ពុជាខេត្ត ស្ទឹងត្រែង និងមានការចូលរួមពីលោក លោកស្រីអនុកម្មាធិការសាខា ប្រធាន អនុប្រធាន ប្រតិបត្តិសាខា និងសមាជិកសមាជិកា សាខាកាកបាទក្រហមកម្ពុជាខេត្ត រួមទាំង ព្រះសង្ឃ និងពុទ្ធបរិស័ទ ជាច្រើនរូប ។
ព្រះតេជគុណ ហ៊ឹម ចាន់ ព្រះចៅអធិការវត្តពោធិញ្ញាណមានថេរៈដីកាថា អំណោយមនុស្សធម៌ដែលផ្តល់ជូនសាខាកាកបាទក្រហមកម្ពុជាខេត្តស្ទឹងត្រែងនាពេលនេះ គឺជាសទ្ធារបស់ពុទ្ធបរិស័ទ ទាំងជិតទាំងឆ្ងាយដែលបានប្រគេនជូនមកវត្តដើម្បីប្រើប្រាស់ក្នុងវត្ត ។
ព្រះតេជគុណ ហឹម ចាន់ បន្តថាព្រះពុទ្ធសាសនាជាសានារបស់រដ្ឋ និងតែងតែចូលរួមក្នុងកិច្ចការសង្គម សកម្មភាពមនុស្សធម៍ ជាមួយរាជរដ្ឋា ភិបាល និងកាកបាទក្រហមកម្ពុជា ដើម្បីជួយដល់ ប្រពលរដ្ឋដែលក្រីក្រ ជនពិការ ជនងាយរងគ្រោះ កុមារកំព្រា និងស្រ្តីមេម៉ាយ ទើបព្រះតេជគុណ នាំយកនូវសម្ភារៈទាំងអស់នេះ ជូនដល់សាខាកាកបាទក្រហមកម្ពុជាខេត្តស្ទឹង ត្រែង យកទៅចាត់នឹងប្រើប្រាស់ក្នុងសកម្មភា ពមនុស្សធម៌តាមសេចក្តីត្រូវការ។
ឯកឧត្តម ម៉ុម សារឿន ប្រធានគណៈកម្មាធិ ការសាខាកាកបាទក្រហមកម្ពុជាខេត្ត បានថ្លែងអំណរព្រះគុណដល់ ព្រះតេជគុណ ហ៊ឹម ចាន់ ដែលជាព្រះចៅអធិការវត្ត អង្គធំ ខេត្តស្ទឹងត្រែង និង ពុទ្ធបរិស័ទ ចំណុះជើង ដែលបាលចូលរួមសកម្មភាពមនុស្សធម៌ក្នុងសង្គម ស្របពេលដែលសាខាកាកបាទក្រហមកម្ពុជាខេត្តបានអំពាវនាវដល់សប្បុរសជនជួយបរិច្ចាគជាធនធានថវិការនិងសម្ភារៈផ្សេងៗគាំទ្រដល់សកម្មភាពមនុស្សធម៍។
ឯកឧត្តមបានសង្កត់ធ្ងន់ថា ការផ្តល់ជូននូវសម្ភារៈប្រើប្រាស់ជាច្រើនដែលទទួលបានពីព្រះតេជគុណនិងពុទ្ធបរិស័ទ្ធនេះ ជាការចូល រួមចំណែកសកម្មភាពមនុស្សរធម៌ដីល្អប្រពៃជាមួយកាកបាទក្រហមកម្ពុជា ដែលមាន សម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុនរ៉ានីហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ។
គួរបញ្ជាក់ផងដែរ អំណោយដែលផ្តល់ជូន មកដល់សាខាកាកបាទក្រហមកម្ពុជាខេត្តនាឱកាសនោះ រួមមាន អង្ករ ១ តោន , មី ៣០ កេស និង សំភារៈបរិក្ខារ ជាច្រើនទៀត សរុប ២៨ មុខ ផងដែរ ៕





