(ខេត្តបន្ទាយមានជ័យ,ថ្ងៃទី២៧ ខែ ឧសភា ឆ្នាំ២០២០)៖នគរបាលការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន បានរៀបចំសំណុំរឿងបញ្ជូនជនសង្ស័យម្នាក់ពាក់ព័ន្ធករណីនាំមនុស្សឆ្លងដែនដោយខុសច្បាប់ទៅសាលាដំបូងខេត្ត បន្ទាយមានជ័យ ដើម្បីចាត់ការតាមនិតិវិធីច្បាប់ ។
លោកវរសេនីយ៍ឯក បេន សំអាត់ អធិការនគរបាលស្រុកម៉ាឡៃ បានឲ្យដឹងថា៖ជនសង្ស័យឈ្មោះ ផន មុត ភេទប្រុសអាយុ១៩ឆ្នាំ នៅភូមិទួលពង្រ ឃុំទួលពង្រ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ ។នៅវេលាម៉ោង៤ទាបភ្លឺ ថ្ងៃទី២៦ខែឧសភា ឆ្នាំ២០២០ ត្រូវបានកម្លាំងនគរបាលវរសេនាតូចការពារព្រំដែនគោកលេខ៨១៥ ចាប់ឃាត់ខ្លួនប្រគល់មកអធិការដ្ឋាននគរបាលស្រុកម៉ាឡៃ ពីបទលួចនាំមនុស្សឆ្លងដែនដោយខុសច្បាប់ចូលទៅទឹកដីថៃ ត្រង់ចំណុចភ្នំរូង ឃុំបឹងបេង ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ ។
លោកស្រី ឧត្តមសេនីយ៍ត្រី ឌី សុជាតិ ស្នងការរង ទទួលផែនការងារប្រឆាំងការជួញដូរមនុស្សនិងការពារអនីតិជន និងយេនឌ័រ បានឲ្យដឹងដែរថា៖ តាមការសាកសួរចម្លើយជនសង្ស័យឈ្មោះផន មុត បាន សារភាពថា៖ខ្លួននិងបក្សពួកនាក់ទៀត ពិតជាបាននាំមនុស្សឆ្លងដែនទៅកាន់ប្រទេសថៃពិតប្រាកដមែន ហើយមនុស្សដែលពួកខ្លួននាំឆ្លងដែនមានចំនួនប្រហែល១៥នាក់ ។
មនុស្សទាំង១៥នាក់នេះ គឺមានឈ្មោះជាង ភេទប្រុសអាយុ៤២ឆ្នាំ នៅភូមិភ្នំរូង ឃុំបឹងបេង ស្រុកម៉ាឡៃ ជាអ្នកឲ្យពួកគេនាំចូលទៅទឹកដីថៃ ដោយឲ្យកំរ៉ៃក្នុងម្នាក់៣០០បាត(បីរយបាត) ។
លោកស្រី ឧត្តមសេនីយ៍ត្រី ស្នងការរង បានបញ្ជាក់ថា៖តាមការបំភ្លឺរបស់ពលករទាំងនោះ បានឲ្យថា ពួកគាត់ត្រូវបានគេនាំមកទម្លាក់នៅមាត់អូរព្រំដែនកម្ពុជា-ថៃ ដើម្បីចេញទៅប្រទេសថៃ ដោយគេយកម្នាក់ក្នុងតម្លៃ៣.០០០បាត (បីពាន់បាត)ទៅដល់កន្លែងធ្វើការ។
ដោយផ្អែកតាមចម្លើយសារភាពរបស់ជនសង្ស័យ និងចម្លើយបំភ្លឺរបស់ប្រជាពលរដ្ឋ។ជនសង្ស័យឈ្មោះ ផន មុត ត្រូវបាននគរបាលជំនាញប្រឆាំងការជួញដូរមនុស្សនិងការពារអនីតិជន រៀបចំសណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តបន្ទាយមានជ័យ ដើម្បីចាត់ការតាមនិតិវិធីច្បាប់ហើយដែរ៕
បញ្ជូនជនសង្ស័យម្នាក់ទៅសាលាដំបូងខេត្ត ពីបទនាំឆ្លងដែនដោយខុសច្បាប់ (ខេត្តបន្ទាយមានជ័យ,ថ្ងៃទី២៧ ខែ ឧសភា ឆ្នាំ២០២០)៖នគរបាលការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន បានរៀបចំសំណុំរឿងបញ្ជូនជនសង្ស័យម្នាក់ពាក់ព័ន្ធករណីនាំមនុស្សឆ្លងដែនដោយខុសច្បាប់ទៅសាលាដំបូងខេត្ត បន្ទាយមានជ័យ ដើម្បីចាត់ការតាមនិតិវិធីច្បាប់ ។លោកវរសេនីយ៍ឯក បេន សំអាត់ អធិការនគរបាលស្រុកម៉ាឡៃ បានឲ្យដឹងថា៖ជនសង្ស័យឈ្មោះ ផន មុត ភេទប្រុសអាយុ១៩ឆ្នាំ នៅភូមិទួលពង្រ ឃុំទួលពង្រ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ ។នៅវេលាម៉ោង៤ទាបភ្លឺ ថ្ងៃទី២៦ខែឧសភា ឆ្នាំ២០២០ ត្រូវបានកម្លាំងនគរបាលវរសេនាតូចការពារព្រំដែនគោកលេខ៨១៥ ចាប់ឃាត់ខ្លួនប្រគល់មកអធិការដ្ឋាននគរបាលស្រុកម៉ាឡៃ ពីបទលួចនាំមនុស្សឆ្លងដែនដោយខុសច្បាប់ចូលទៅទឹកដីថៃ ត្រង់ចំណុចភ្នំរូង ឃុំបឹងបេង ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ ។លោកស្រី ឧត្តមសេនីយ៍ត្រី ឌី សុជាតិ ស្នងការរង ទទួលផែនការងារប្រឆាំងការជួញដូរមនុស្សនិងការពារអនីតិជន និងយេនឌ័រ បានឲ្យដឹងដែរថា៖ តាមការសាកសួរចម្លើយជនសង្ស័យឈ្មោះផន មុត បាន សារភាពថា៖ខ្លួននិងបក្សពួកនាក់ទៀត ពិតជាបាននាំមនុស្សឆ្លងដែនទៅកាន់ប្រទេសថៃពិតប្រាកដមែន ហើយមនុស្សដែលពួកខ្លួននាំឆ្លងដែនមានចំនួនប្រហែល១៥នាក់ ។មនុស្សទាំង១៥នាក់នេះ គឺមានឈ្មោះជាង ភេទប្រុសអាយុ៤២ឆ្នាំ នៅភូមិភ្នំរូង ឃុំបឹងបេង ស្រុកម៉ាឡៃ ជាអ្នកឲ្យពួកគេនាំចូលទៅទឹកដីថៃ ដោយឲ្យកំរ៉ៃក្នុងម្នាក់៣០០បាត(បីរយបាត) ។លោកស្រី ឧត្តមសេនីយ៍ត្រី ស្នងការរង បានបញ្ជាក់ថា៖តាមការបំភ្លឺរបស់ពលករទាំងនោះ បានឲ្យថា ពួកគាត់ត្រូវបានគេនាំមកទម្លាក់នៅមាត់អូរព្រំដែនកម្ពុជា-ថៃ ដើម្បីចេញទៅប្រទេសថៃ ដោយគេយកម្នាក់ក្នុងតម្លៃ៣.០០០បាត (បីពាន់បាត)ទៅដល់កន្លែងធ្វើការ។ ដោយផ្អែកតាមចម្លើយសារភាពរបស់ជនសង្ស័យ និងចម្លើយបំភ្លឺរបស់ប្រជាពលរដ្ឋ។ជនសង្ស័យឈ្មោះ ផន មុត ត្រូវបាននគរបាលជំនាញប្រឆាំងការជួញដូរមនុស្សនិងការពារអនីតិជន រៀបចំសណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តបន្ទាយមានជ័យ ដើម្បីចាត់ការតាមនិតិវិធីច្បាប់ហើយដែរ៕ ណុប រក្សា
Posted by SEATV News 24 Hours on Tuesday, 26 May 2020





