ខេត្តបន្ទាយមានជ័យ,ថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២០)៖ ភ្លៀងមួយមេធំលាយលំជាមួយខ្យល់កន្ត្រាក់បានបោកបក់យ៉ាងខ្លាំងមកលើស្រុកក្រុងមួយចំនួន ដោយបានបំផ្លាញលំនៅដ្ឋានបងប្អូនប្រជាពលរដ្ឋអស់ជាច្រើនខ្នងនិងធ្វើឲ្យស្ត្រីម្នាក់បានស្លាប់ដោយសាររន្ទះបាញ់។
ក្រោយថ្ងៃកើតហេតុ អភិបាលក្រុង សិរីសោភ័ណ លោក ហ៊ឹល រ៉ាយ៉ា បានដឹកនាំក្រុមការងារចុះជួបសាកសួរសុខទុក្ខនិងជួសជុលលំនៅដ្ឋានជូនពួកគាត់វិញដោយប្រើប្រាស់កងកម្លាំងចម្រុះមាន កម្លាំងអាវុធហត្ថ ក្រុង កម្លាំងនគរបាលក្រុង ផ្នែកសឹករងក្រុង និងមានការចូលរួមពីកងកម្លាំងតំបន់ប្រតិបត្តិការសិករងខេត្ត ។
យោងតាមរបាយការណ៍របស់អាជ្ញាធរមូលដ្ឋានបានអោយដឹងថាក្រុងសិរីសោភ័ណមានសង្កាត់ចំនួនពីរបានទទួលរងនូវផលប៉ះពាល់ក្នុងនោះមានសង្កាត់ម្កាក់ និងសង្កាត់ភ្នៀតសរុបចំនួន១១ខ្នងផ្ទះ ។
ក្នុងប្រតិបត្តិការនោះលោក ហ៊ឹល រ៉ាយ៉ា អភិបាលក្រុងសិរីសោភ័ណក៏បានប្រគល់សង្ក័សីដែលជាអំណោយ ឯកឧត្ដម នាយឧត្តមសេនីយ៍ កែ គឹមយ៉ាន ឧបនាយករដ្ឋមន្ត្រី ប្រធានក្រុម
ការងារថ្នាក់ជាតិចុះជួយខេត្តបន្ទាយមានជ័យ និងលោកជំទាវ ប្រគល់ជូនគ្រួសាររងគ្រោះទាំង២សង្កាត់នេះផងដែរ។
លោកបានក្រើនរំលឹក ឲ្យបងប្អូនពលរដ្ឋត្រូវមានការប្រុងប្រយ័ត្នឲ្យបានខ្ពស់ចំពោះបាតុភូតធម្មជាតិដែលតែងកើតមាន ជាក់ស្តែវនូវរដូវនេះភ្លៀងបានចាប់ផ្តេីមធ្លាក់ជាបន្តបន្ទាប់ លាយឡំ ជាមួយនឹងផ្គរ រន្ទះ និងខ្យល់កន្រ្តាក់ ដែលវាធ្វេីឲ្យប៉ះពាល់ដល់ផ្ទះសំបែងរបស់បងប្អូនប្រជាពលរដ្ឋ វាក៏បានឆក់យកអាយុជីវិតសមាជិកគ្រួសារបងប្អូនផងដែរ តាមរយៈរន្ទះបាញ់ជាដើម។
ដូច្នេះសូមបងប្អូន បង្កើនការប្រុងប្រយត្ន័អោយបានបានខ្ពស់ នៅពេលមេឃរកកលចង់ភ្លៀង ឬផ្គរ រន្ទះ ខ្យល់កន្ត្រាក់ សូមបងប្អូនរកកន្លែងមានសុវត្ថិភាព ជៀសវាងរងគ្រោះជាយថាហេតុ។
គួរំលឹកថា ៖ កាលពីល្ងាចថ្ងៃទី៣១ខែឧសភា ឆ្នាំ២០២០ នោះដែរក្រៅពីក្រុងសិរីសោភ័ណនៅមានស្រុកមួយចំនួនទៀតក៏ទទួលរងគ្រោះដោយខ្យល់កន្ត្រាក់នេះដែរក្នុងនោះមានស្រុកព្រះនេត្រព្រះ រលំលំនៅដ្ឋានរបស់ប្រជាពលរដ្ឋចំនួន៧ខ្នង សាលារៀន១ខ្នង ខូចខាតរបើកដំបូល។
នៅរសៀលថ្ងៃដដែលក្នុងស្រុកថ្មពួកស្ត្រីម្នាក់ឈ្មោះឆា សុភាអាយុ២៣ឆ្នាំរស់នៅភូមិព្រៃល្អឃុំគោករមៀតស្រុកថ្មពួកបានស្លាប់ដោយសាររន្ទះបាញ់ខណ:ទៅធ្វើស្មៅដំឡូងនៅភ្នំចង្ក្រានយក្ស ។
ដោយឡែកនៅរសៀថ្ងៃទី៣១ខែឆ្នាំដដែលក្មេងប្រុសម្នាក់អាយុ១៥ឆ្នាំបានស្លាប់ និងយុវតីម្នាក់ អាយុ១៨ឆ្នាំ រងរបួស ដោយសាររន្ទះបាញ់ ខណៈពេលដែលជនរងគ្រោះទាំង២នាក់ ទៅស៊ីឈ្នួលដាំដំឡូងមីឲ្យអ្នកភូមិជាមួយ នៅចម្ងាយពីភូមិភូមិប្រមាណ២.១០០ម៉ែត្រ ត្រង់ចំណុចត្រពាំងក្រសាំងចំងាយពីភូមិខ្វាវកើត ឃុំរលួស ស្រុកស្វាយចេក ។
សួមបញ្ជាក់ថារករណីរន្ទះបាញ់បានធ្វើឲ្យមនុស្ស២នាក់នៅស្រុកផ្សេគ្នាស្លាប់និងម្នាក់រងរបួសផងដែរ ។





