សម្ដេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២០ នេះ បានអញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភា បំពេញទស្សនកិច្ចការ ងារ នារដ្ឋធានីហាណូយ សាធារណរដ្ឋសង្គមនិយមវៀតណាម

ក្នុងដំណើរទស្សនកិច្ចនេះ សម្តេចប្រធានរដ្ឋសភាឆ្លៀតពេលអញ្ជើញដាក់កម្រងផ្កាគោរពវិញ្ញាណ ក្ខន្ធ សព ឯកឧត្តម ឡេ ខា ភៀវ អតីតអគ្គលេខាធិការមជ្ឈឹមបក្សកុម្មុនីសវៀតណាម ដែលបាន ទទួលមរណភាព កាលពីថ្ងៃទី៧ ខែសីហា ឆ្នាំ២០២០ ក្នុងជន្មាយុ៨៦ឆ្នាំ ដោយជរាពាធ។

សម្តេចអគ្គមហាពញាចក្រី ហេង សំរិន គ្រោងជួបសវនាការ ជាមួយ លោកជំទាវ ង្វៀន ធី គឹមងិន ប្រធានរដ្ឋសភានៃសាធារណរដ្ឋសង្គមនិយមវៀតណាម ផងដែរ មុននឹងអញ្ជើញនិវត្តន៍មកកាន់ មាតុប្រទេសវិញ នៅរសៀលថ្ងៃដដែល នេះ៕






