(ខេត្តព្រះវិហា,ថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២០)៖នាយទាហាន នឹងពលទាហាន ១១៥នាក់ ត្រូវបានបណ្ដុះបណ្ដាលជំនាញគ្រប់គ្រងគ្រោះមហន្តរាយ នៅទីបញ្ជាការកងពលធំអន្តរាគមន៍លេខ៣ ស្ថិតក្នុងស្រុកជាំក្សាន្ត ខេត្តព្រះវិហារក្រោមអធិបតីភាព ឯកឧត្តម ទេសរដ្ឋមន្រ្តី និងជាអនុប្រធានទី១ នៃគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយ។
វគ្គសិក្សាបានចាប់ផ្ដើមកាលពីថ្ងៃ២៩ សីហា ម្សិលម៉ិញដោយមានការចូលរួមពី ឯកឧត្តម ប្រាក់ សុវណ្ណ អភិបាលខេត្តព្រះវិហារ និងមេបញ្ជាការ មេបញ្ជាការង នាយទាហាន ពលទាហាន នៃកងពលធំអន្តរាគមលេខ៣ ជាច្រើនរូប ។
ឧត្តមសេនីយឯក ស្រី ឌឹក មេបញ្ជាការកងពលធំលេខ៣ បានឲ្យដឹងថា វគ្គហ្វឹកហ្វឺននេះមានសិក្ខាកាមសរុប១១៥ នាក់ ក្នុងនោះកងពលធំអន្តរាគមន៍លេខ៣ចំនួន២៥នាក់ កងពលតូច៧,៨,៩ ក្នុងមួយកងពលតូច ចំនួន២៥នាក់ និងមកភូមិភាគ៤ចំនួន១៥នាក់ ។
វគ្គហ្វឹកហ្វឺននេះសំដោបណ្ដុះបណ្ដាលជំនាញដល់នាយទាន ពលទាហាន ក្នុងការងារបច្ចេកទេសគ្រប់គ្រង,បច្ចេកទេស ជួយ
សង្គ្រោះជីវិតមនុស្ស សត្វ ការពារទ្រព្យសម្បត្តិផ្សេងៗ ដែលបង្កឡើងដោយគ្រោះមហន្តរាយធម្មជាតិជាយថាហេតុ នាពេលបច្ចុប្បន្ន និងនៅអនាគត ៕
ដោយ៖សួន ពិសិដ្ឋ(កែសម្រួលដោយ មណ្ឌល កែវ)
បើកវគ្គហ្វឹកហ្វឺនគ្រប់គ្រងគ្រោះមហន្តរាយជូនដល់នាយទាហាន ពលទាហានបើកវគ្គហ្វឹកហ្វឺនជំនាញគ្រប់គ្រងគ្រោះមហន្តរាយជូនដល់នាយទាហាន នឹងពលទាហាន១១៥រូប(ខេត្តព្រះវិហា,ថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២០)៖នាយទាហាន នឹងពលទាហាន ១១៥នាក់ ត្រូវបានបណ្ដុះបណ្ដាលជំនាញគ្រប់គ្រងគ្រោះមហន្តរាយ នៅទីបញ្ជាការកងពលធំអន្តរាគមន៍លេខ៣ ស្ថិតក្នុងស្រុកជាំក្សាន្ត ខេត្តព្រះវិហារក្រោមអធិបតីភាព ឯកឧត្តម ទេសរដ្ឋមន្រ្តី និងជាអនុប្រធានទី១ នៃគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយ។វគ្គសិក្សាបានចាប់ផ្ដើមកាលពីថ្ងៃ២៩ សីហា ម្សិលម៉ិញដោយមានការចូលរួមពី ឯកឧត្តម ប្រាក់ សុវណ្ណ អភិបាលខេត្តព្រះវិហារ និងមេបញ្ជាការ មេបញ្ជាការង នាយទាហាន ពលទាហាន នៃកងពលធំអន្តរាគមលេខ៣ ជាច្រើនរូប ។ឧត្តមសេនីយឯក ស្រី ឌឹក មេបញ្ជាការកងពលធំលេខ៣ បានឲ្យដឹងថា វគ្គហ្វឹកហ្វឺននេះមានសិក្ខាកាមសរុប១១៥ នាក់ ក្នុងនោះកងពលធំអន្តរាគមន៍លេខ៣ចំនួន២៥នាក់ កងពលតូច៧,៨,៩ ក្នុងមួយកងពលតូច ចំនួន២៥នាក់ និងមកភូមិភាគ៤ចំនួន១៥នាក់ ។វគ្គហ្វឹកហ្វឺននេះសំដោបណ្ដុះបណ្ដាលជំនាញដល់នាយទាន ពលទាហាន ក្នុងការងារបច្ចេកទេសគ្រប់គ្រង,បច្ចេកទេស ជួយសង្គ្រោះជីវិតមនុស្ស សត្វ ការពារទ្រព្យសម្បត្តិផ្សេងៗ ដែលបង្កឡើងដោយគ្រោះមហន្តរាយធម្មជាតិជាយថាហេតុ នាពេលបច្ចុប្បន្ន និងនៅអនាគត ៕ដោយ៖សួន ពិសិដ្ឋ(កែសម្រួលដោយ មណ្ឌល កែវ)
Posted by SEATV News 24 Hours on Sunday, 30 August 2020





