ភ្នំពេញ ៖ លោក សាំ ពិសិដ្ឋ ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញបានប្រាប់ព្រឹកថ្ងៃទី៩ឧសភានេះថា
ការពិតមិនមែនចោរលួចកាត់ស្ពានបេឡេទេ ក្រុមនេះបានមកមុជទឹកចូលទៅយកកំណាត់កម្ទេចដែកដែលសេសសល់ធ្លាក់ ក្នុងទឹក ហើយបានឆ្លៀតលួចកាត់ដែកប៉ារ៉ាស់ការពារជើងស្ពានទេ យ៉ាងណាបន្ថែមទៀតសមត្ថកិច្ចបាននឹងកំពុងធ្វើការងារ នេះហើយ។
លោកបានសង្កត់ធ្ងន់ថា ចំពោះស្ថាភាពស្ពាន និងគុណភាពស្ពាននៅល្អដដែលទេ មិនប៉ះពាល់អ្វីឡើយ ការចរាចរណ៍បាន ជាធម្មតាទេ៕








