CGTN៖ គណៈប្រតិភូអង្គការសហប្រជាជាតិបានទៅទស្សនាស្រុក កាប៉ូអេតា ខាងចើង (Kapoeta North) ដែលមានបញ្ហាក្នុងប្រទេសស៊ូដង់ខាងត្បូង បន្ទាប់ពីការវាយប្រហារនាពេលថ្មីៗនេះ បានបណ្តាលឲ្យមនុស្សរាប់រយនាក់បានស្លាប់។ យោងតាមប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក អំពើហឹង្សាទាក់ទងនឹងសត្វពាហនៈនៅក្នុងស្រុកកាលពីដើមខែនេះ បាននាំឱ្យមានមនុស្សស្លាប់ជាង ២៣០នាក់ ហើយភាពតានតឹងមួយនេះនៅតែមានកម្រិតខ្ពស់ផងដែរ។ មនុស្សជាច្រើននាក់បានរងរបួស ក្រោយការវាយប្រហារនេះ ហើយកំពុងទទួលការព្យាបាល នៅមន្ទីរពេទ្យ្។
បន្ទាប់ពីការវាយប្រហារនោះ ក្រុមមកពីបេសកកម្មរបស់អង្គការសហប្រជាជាតិនៅស៊ូដង់ខាងត្បូង (UNMISS) និងរដ្ឋាភិបាលនៃរដ្ឋអេក្វាទ័រភាគខាងកើត បានទៅទស្សនាតំបន់នោះ ដើម្បីចូលរួមជាមួយសហគមន៍ដែលរងផលប៉ះពាល់ កាត់បន្ថយភាពតានតឹង និងស្វែងរកមូលហេតុដែលអំពើហិង្សានេះបានកើតឡើង។ ទីភ្នាក់ងារនេះបានអំពាវនាវដល់រដ្ឋាភិបាល និងមេដឹកនាំសហគមន៍មូលដ្ឋានឱ្យចាត់វិធានការជាបន្ទាន់ដើម្បីការពារកុំឱ្យអំពើហិង្សានេះកើតឡើងទៀត ជាពិសេ សដើម្បីដោះស្រាយជម្លោះតាមរយៈការចចារគ្នា៕
ប្រែសម្រួលដោយ រម៉ាម វ៉ុង







