សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ កម្ពុជា និងឯកឧត្តម វ៉ាង វិនធាន ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារៈរដ្ឋប្រជាមាណិតចិនប្រចាំនៅព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២២នេះ បានអញ្ជើញជាអធិបតីភាព នៅក្នុងពិធី ផ្ទេរ-ប្រគល់សម្ភារៈជំនួយឥតសំណង ចំនួន១៥០ គ្រឿង របស់ក្រសួងការពារជាតិ នៃសាធារណរដ្ឋប្រជាមានិចិន ជូនដល់ក្រសួងកាពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា នៅវិមានឈ្នះឈ្នះ រាជធានីភ្នំពេញ ។
ឯកឧត្តម វ៉ាង វិនធាន បានគូសបញ្ជាក់ថា កងទ័ពកម្ពុជា-ចិន ជាបងប្អូនស្គាល់ចិត្ត ស្គាល់ថ្លើម និងរួមសុខរួមទុក្ខជាមួយគ្នា ហើយជាដៃគូនិយាយតិច ប៉ុន្តែធ្វើច្រើន។
ឯកអគ្គរដ្ឋទូតចិន បានបន្តថា ជំនួយដែលក្រសួងការពារប្រទេសនៃសាធារណ រដ្ឋប្រជាមានិតចិន បានផ្តល់ជូនរថយន្តចំនួន ១៥០គ្រឿង និងសម្ភារការិយាល័យចំនួនដល់ក្រសួងការ ពារជាតិកម្ពុជា គឺសកម្មភាពជាក់ស្តែង ដែលក្រសួងការពារ ជាតិចិន ជួយគាំទ្រដល់ការរៀបចំកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធ។
សម្តេចពិជ័យសេនា ទៀ បាញ់ បានគូសបញ្ជាក់ថា ប្រទេសទាំងពីរ មានស្មារតីជួយយកអាសារគ្នាក្នុងគ្រាលំបាក ប្រកប ដោយឆន្ទៈ គឺជាឧបករណ៍ដ៏មានប្រសិទ្ធភាពបំផុត ក្នុងបុព្វហេតុកសាង ថែរក្សាសន្តិភាព ស្ថិរភាព មិត្តភាពរឹងមាំយូរអង្វែង និងកិច្ចសហប្រតិបត្តិការស៊ីជម្រៅ។ លើសពីនេះ សម្តេចពិជ័យសេនា ទៀ បាញ់ ក៏បានបញ្ជាក់យ៉ាងម៉ឺងម៉ាត់នូវគោលជំហររបស់ក្រសួងការពារជាតិនៃព្រះរាជាណាចក្រកម្ពុជា ក្នុងកាគាំទ្រឥតងាករេចំពោះនយោបាយចិនតែមួយ និងចក្ខុវិស័យសហគមន៍វាសនារួម ចិន និង កម្ពុជា»។






