រដ្ឋបាលខណ្ឌមានជ័យ បានជូនដំណឹងលើកទី២ ដល់បង ប្អូនប្រជាពលរដ្ឋ ម្ចាស់លំនៅដ្ឋាន ម្ចាស់អាជីវកម្ម តាមបណ្តោយផ្លូវសំខាន់ៗ ក្នុង ភូមិសាស្ត្រខណ្ឌមានជ័យទាំង អស់មេត្តាជ្រាបថា ដើម្បីចូលរួមសហការរក្សារបៀបរៀបរយ សណ្តាប់ធ្នាប់ ផ្លូវសាធារណៈ កាត់បន្ថយការកកស្ទះចរាចរ ណ៍ និងចូលរួមចំណែកលើកកម្ពស់សោភ័ណភាព ក្នុងរាជធានីភ្នំពេញ។
រដ្ឋបាលខណ្ឌមានជ័យ ស្នើសុំឲ្យបងប្អូនប្រជាពលរដ្ឋ ក៏ដូចជាម្ចាស់អាជីវកម្ម ដែលកំពុងលក់ដូរ ដាក់តាំង ឧបករណ៍ សម្ភារៈសំណង់ទំនិញផ្សេងៗ ស្លាកយីហោ និងផើងផ្កាជាដើម… ដែលកំពុង រំលោភយកផ្លូវ និង ចិញ្ចើមផ្លូវសាធារណៈត្រូវបញ្ឈប់ជាបន្ទាន់ រាល់ការលក់ដូរ ដាក់តាំងសម្ភារៈ សំណង់ ទំនិញ ផ្សេងៗ ស្លាកយីហោ និងជើង ទាំងនោះចេញឲ្យអស់ពីលើចិញ្ចើមផ្លូវក្នុងរយះពេលចំនួន ០៧ ថ្ងៃ ដោយ គិតចាប់ពីថ្ងៃចុះហត្ថលេខានេះតទៅ។
ក្នុងករណី លោក/លោកស្រី មិនអនុវត្តតាមខ្លឹមសារសេចក្តីជូនដំណឹងនេះទេ រដ្ឋបាលខណ្ឌមានជ័យ នឹងមានវិធានការចុះរុះរើ និងដកហូតដោយមិនទទួលខុស ត្រូវរាល់ការបាត់ បង់ ខូចខាតទ្រព្យសម្បត្តិ និងសម្ភារៈ ផ្សេងៗ ដែលមាននៅលើទីតាំងនោះឡើយ។
ចំពោះរាល់ការចំណាយក្នុងការ អនុវត្តការងាររុះរើ និងដកហូតនេះ ជាបន្ទុករបស់ លោក/លោកស្រី ដែលជាម្ចាស់ទីតាំងត្រូវទទួលខុសត្រូវទាំងស្រុង ករណ៏មានការរារាំង រឹងរូស មិនស្តាប់តាមការណែនាំអាជ្ញាធរ នឹងកសាងសំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីចាត់ការតាមនីតិវិធីច្បាប់៕







