សូម៉ាលី៖ មន្ត្រីសន្តិសុខក្នុងតំបន់ បាននិយាយថា រថយន្តផ្ទុកគ្រឿងផ្ទុះមួយ បានបើកចូលទៅក្នុងទ្វារនៃសណ្ឋាគារមួយ និងបានបំផ្ទុះ កាលពីថ្ងៃអាទិត្យ ដែលបានសម្លាប់មនុស្សយ៉ាងហោចណាស់បីនាក់ នៅក្នុងទីក្រុងកំពង់ផែគីស្ម៉ាយ៉ូ នៃប្រទេសសូម៉ាលី។
រហូត មកដល់ពេលនេះមានមនុស្សបីនាក់បានស្លាប់ និង៨ នាក់ផ្សេងទៀតបានរងរបួសដែលត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ។
អាប់ដាយស៊ីស អាប៊ូ ម៉ួសាប អ្នកនាំពាក្យប្រតិបត្តិការយោធារបស់ អាល់សាបាប(al-Shabab) បាននិយាយថា ក្រុមអាល់កៃដាដែលភ្ជាប់ទំនាក់ទំនងជាមួយអាល់សាបាបជាអ្នកនៅពីក្រោយការវាយប្រហារនេះហើយមានបំណងវាយប្រហារអ្នកគ្រប់គ្រងតំបន់ជូបបាឡាន ដែលធ្វើការនៅសណ្ឋាគារ៕
ប្រែសម្រួលដោយ ប៊ុន សុភាព






