ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានសន្ទនាតាមទូរសព្ទជាមួយប្រធានាធិបតីប្រេស៊ីល លោក លូអុីស អ៉ីណាសុីអូ លូឡា ដា សុីលវ៉ា (Luiz Inacio Lula da Silva) កាលពីថ្ងៃសុក្រ។
នេះបើតាមសារព័ត៌មាន ស្ពុតនិក (Sputnik) បានរាយការណ៍ដោយដកស្រង់ពីវិមានក្រឹមឡាំង។
សារព័ត៌មានបន្ថែមថា លោក ពូទីន បានបញ្ជាក់ថា ភាគីរុស្ស៊ីបានត្រៀមខ្លួនរួចជាស្រេចសម្រាប់កិច្ចពិភាក្សាស្តីពីស្ថានភាពនៅអ៊ុយក្រែន។
ចំណែកឯលោក លូឡា (Lula) បានរំលឹកឡើងវិញនូវឆន្ទៈរបស់ប្រទេសគាត់ក្នុងការនិយាយជាមួយភាគីទាំងពីរ នៃជម្លោះអ៊ុយក្រែនដើម្បីស្វែងរកសន្តិភាព នេះបើយោងតាម ធ្វីត របស់ លោក លូឡា (Lula) ៕ប្រែសម្រួលដោយ: សាំង ម៉ីស៊ូ





