អាជ្ញាធរក្នុងតំបន់ បាននិយាយនៅកាលព្រឹកថ្ងៃពុធថា កុមារចំនួនប្រាំបីនាក់ ស្ថិតក្នុងចំណោមមនុស្ស ៩នាក់បានស្លាប់ នៅក្នុងអគ្គីភ័យអគារមួយនៅក្នុងខេត្ត បួរសា (Bursa) ភាគខាងលិចនៃប្រទេស ទួរគី(Türkiye)។ បើតាមអភិបាលខេត្ត បួរសា(Bursa) លោក យ៉ាកុប ចាន់បូឡាត់(Yakup Canbolat) បានបង្ហាញថា ការស៊ើបអង្កេតបឋមបានបង្ហាញថា អគ្គិភ័យនេះបណ្តាលមកពីការឆេះចង្ក្រានមួយរបស់ផ្ទះប្រជាជន។
បកប្រែដោយ រម៉ាម វ៉ុង






