អ្នកធ្វើដំណើរ ក្នុងប្រទេសអាឡឺម៉ង់ ត្រូវដោះស្រាយភាពចលាចល ក្នុងការដឹកជញ្ជូនកាលពីថ្ងៃច័ន្ទ ជាមួយនឹងទីក្រុងនានា ដែលជាប់គាំង ដោយសារតែកូដកម្មដ៏ធំមួយ ដោយជំរុញឱ្យមានការដំឡើងប្រាក់ឈ្នួល នៅ ពេលប្រឈមមុខ នឹងការកើនឡើងអតិផរណា។
កម្មករនៅព្រលានយន្តហោះ កំពង់ផែ ផ្លូវរថភ្លើង ឡានក្រុង និងខ្សែរថភ្លើងក្រោមដី នៅទូទាំងសេដ្ឋកិច្ចកំពូលរបស់អឺរ៉ុប បានផ្អាកការងារ។
វើឌី (Verdi) តំណាងឱ្យបុគ្គលិកផ្នែកសាធារណៈប្រហែល ២.៥ លាននាក់ ខណៈដែល EVG តំណាងឱ្យកម្មករ ២៣ម៉ឺននាក់ នៅលើផ្លូវរថភ្លើង និងក្រុមហ៊ុនរថយន្តក្រុង។
កូដកម្មរួមគ្នាដ៏កម្រនេះ បង្ហាញពីការកើនឡើងការមិនសប្បាយចិត្តកាន់តែខ្លាំងឡើង លើកញ្ចប់ប្រាក់បៀវត្សរ៍ ស្របពេលនៃផលប៉ះពាល់ដល់អតិផរណា កំពុងកើនឡើង៕
ប្រែសម្រួលដោយ រម៉ាម វ៉ុង






