នៅព្រឹកថ្ងៃអង្គារ ៣ រោច ខែជេស្ឋ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី ៦ ខែមិថុនា ឆ្នាំ២០២៣ ក្នុងឱកាសអញ្ជើញចូលរួមសប្តាហ៍ធុរកិច្ចអាស៊ាន-ជប៉ុន នៅទីក្រុងតូក្យូ ឯកឧត្តមបណ្ឌិត កៅ គឹមហួន អគ្គលេខាធិការអាស៊ាន បានអញ្ជើញទស្សនកិច្ចនៅមជ្ឈមណ្ឌលអាស៊ាន-ជប៉ុន និងបានជួបពិភាក្សាការងារជាមួយអគ្គលេខាធិការមជ្ឈមណ្ឌលអាស៊ាន-ជប៉ុន លោក Kunihiko Hirabayashi ។
នៅក្នុងជំនួបនោះ ភាគីទាំងពីរបានពិភាក្សាពីវិធីដែលលេខាធិការដ្ឋានអាស៊ាន និងមជ្ឈមណ្ឌលអាស៊ាន-ជប៉ុន អាចបង្កើតកិច្ចសហប្រតិបត្តិការកាន់តែជិតស្និទ្ធ ដើម្បីពង្រឹងទំនាក់ទំនងអាស៊ាន-ជប៉ុនបន្ថែមទៀត ជាពិសេស ក្នុងវិស័យដូចជា ពាណិជ្ជកម្ម ការវិនិយោគ និងទេសចរណ៍ប្រកបដោយចីរភាព ជាដើម៕






