នៅព្រឹកថ្ងៃសៅរ៍ ២ រោច ខែស្រាពណ៌ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី ២ ខែកញ្ញា ឆ្នាំ២០២៣ នៅទីក្រុងហ្សាការតា សាធារណរដ្ឋឥណ្ឌូណេស៊ី បន្ទាប់ពីបានអញ្ជើញចូលរួមថ្លែងសន្ទរកថាបើក ក្នុងវេទិកាវិនិយោគអាស៊ាន រួចមក ឯកឧត្តមបណ្ឌិត កៅ គឹមហួន អគ្គលេខា ធិការអាស៊ាន បានជួបពិភាក្សាការងារទ្វេភាគីជាមួយលោកជំទាវបណ្ឌិត Armida Salsiah Alisjahbana អគ្គលេខាធិការរងអង្គការសហប្រជាជាតិ និងជាប្រធាន UNESCAP ។
ភាគីទាំងពីរបានពិភាក្សាអំពីសកម្មភាពកិច្ចសហប្រតិបត្តិការនានា រវាងលេខាធិការដ្ឋានអាស៊ាន និង UNESCAP ក្នុងវិស័យធុរកិច្ចប្រកបដោយបរិយាប័្នន ការវិនិយោគ ការផ្លាស់ប្តូរផ្នែកឌីជីថល និងការសម្របសម្រួលពាណិជ្ជកម្មជាដើម។






